សិល្បៈ

ត្រឹមរយៈពេល ៣ខែចុងក្រោយ តារាចម្រៀងគូស្នេហ៍ ទេព បូព្រឹក្ស និង G-Devith ទិញរថយន្តដល់ទៅ៥គ្រឿង បើគិតជាប្រាក់ប្រមាណកន្លះលានដុល្លារ

BY
Khmernote Media
October 6, 2020

គេសង្កេតឃើញថាមួយរយៈពេលចុងក្រោយប្រមាណជាង៣ខែនេះ តារាចម្រៀង២ដួងដែលជាគូស្នេហ៍នឹងគ្នាគឺលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានចំណាយប្រាក់ទិញរថយន្តអស់ចំនួន៥គ្រឿង ដោយសុទ្ធតែជារថយន្តទំនើបតំលៃថ្លៃៗ សរុបជាទឹកប្រាក់ប្រមាណកន្លះលានដុល្លារសហរដ្ឋអាមេរិកឯណោះ។ បើតាមការបង្ហោះនៅលើបណ្តាញសង្គម Facebook តារាចម្រៀង២ដួងនេះបានបង្ហាញរថយន្តទំនើបៗដែលខ្លួនទើបនឹងទិញថ្មីរួមមាន៖

រថយន្ត Rolls-Royce Gost តំលៃប្រមាណ 10ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលលោក G-Devith ទិញជាកាដូខួបកំណើតអោយ ទេព បូព្រឹក្ស, រថយន្ត Lexus LM300h ម៉ូដែល 2020 ដែលមានតំលៃប្រមាណ 18ម៉ឺនដុល្លារ , រថយន្ត Tundra មួយគ្រឿងដែលមានតំលៃប្រមាណ 4-5 ម៉ឺនដុល្លារ, រថយន្ត Kia Canival ដែលតារាចម្រៀង ទេព បូព្រឹក្ស ទិញជូនប្អូនប្រុសក្នុងថ្ងៃខួបកំណើតដែលមានតំលៃប្រមាណ 4ម៉ឺនដុល្លារ និងចុងក្រោយគឺរថយន្ត Mercedes G63 ដែល ទេព បូព្រឹក្ស ទិញជាកាដូថ្ងៃខួបកំណើតដល់ G-Devith ដែលមានតំលៃប្រមាណជាង 10ម៉ឺនដុល្លារ។ គួរបញ្ជាក់ផងដែរថា ក្រៅពីទិញរថយន្តទំនើបជាហូរហែរនោះ តារាចម្រៀងល្បីឈ្មោះទាំង2ដួងនេះ ក៏បានទិញផ្ទះវីឡាដ៏ធំស្កឹមស្គៃ ដែលកំពុងសាងសង់ផងដែរ៕

Share This Post: