សិល្បៈ

ឆន​ សុវណ្ណរាជ​្យ​ ឆ្លេីយតបទៅអ្នកដៀលខ្លួនកប់ៗមាត់​ ក្នុងថ្ងៃខួបកំណេីតព្រោះតែរឿងមួយនេះ

BY
Khmernote Media
October 11, 2020

តារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស គឺលោក ឆន សុវណ្ណរាជ ត្រូវបានមិត្តភ័ក្របងប្អូនរបស់លោកធ្វើនំខួបកំណើតជូនជាមួយនឹងការបង្កប់កាដូដ៏មានតំលៃជាច្រើន ដោយក្នុងនោះមានប្រាក់សុទ្ធ១ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ មួយវង់ផងដែរ។ វិដេអូមួយនេះត្រូវបានលោក ឆន សុវណ្ណរាជ បង្ហោះនៅលើបណ្តាញសង្គម ស្រាប់តែត្រូវអ្នកលេង Facebook ដៀលកប់ៗមាត់ទៅវិញ។

អ្នកលេង Facebook ទាំងនោះបានធ្វើការរិះគន់តារាចម្រៀង ឆន សុវណ្ណរាជ ដែលបានបង្ហោះវិដេអូថាជាការអួតទ្រព្យ ហើយអ្នកខ្លះក៏បានលើកឡើងថា អ្នកសិល្បៈជើងចាស់ខ្លះមិនទាន់ស្គាល់ជាតិលុយ១ម៉ឺនដុល្លារនឹងទេ។ ដោយសារតែការរិះគន់និងដៀលកប់ៗមាត់ពីសំណាក់អ្នកលេង Facebook មួយចំនួននោះ ធ្វើអោយតារាចម្រៀងរូបនេះបង្ហោះសារមួយឃ្លាថា៖ “ បងប្អូនញ៉ុមគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើងកប់ៗមាត់ និយាយទៅអោយតែអ្នកសិល្បះធ្វើអីក៏ខុសដែរ អោយតំលៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុស មើលក្នុងផ្លូវល្អខ្លះទៅបានអត់ ពេលខ្លះមិនដូចការគិតរបស់យើងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនអោយតំលៃអ្នកសិស្បះខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតំលៃដែរ អ្នកសិល្បះហ្នឹងវាអន់ខ្លាំងណាស់ទៅហេ ក្នុងក្រសែភ្នែកអ្នក ? សុំទោសបើខ្ញុំនិយាយខុស”

រំភើបពេកអត់ដឹងនិយាយថា ម៉េច😭😭 អរគុណខ្លាំងណាស់ បងប្អូនទាំងអស់គ្នា កាដូពិសេស 10000មឺុនដុល្លាចិញ្ជៀនពេកមួយវង់ វាមិនច្រើនសំរាប់អ្នកខ្លះតែវាមានន័យណាស់សំរាប់ខ្ញុំ អរគុណគ្រប់យ៉ាង love you 🥰🥰 ខួបកំណើតមានន័យ

Posted by Chhorn Sovannareach on Saturday, 10 October 2020

Share This Post: