តើ iOS 12 ពិតជាដើរលឿនដូច Apple អួតមែនឬយ៉ាងណា? ទស្សនាវីដេអូនេះហើយអ្នកនឹងដឹង (មានវីដេអូ)
- June 11, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែបង្ហាញជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការទូរស័ព្ទជំនាន់ថ្មី គឺ iOS 12 ដែលផ្តោតសំខាន់ទៅលើល្បឿននៃការប្រើប្រាស់ស្មាតហ្វូន។ យោងតាមរយៈកិច្ចបង្ហាញរបស់លោក Craig Federighi ដែលជាអនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មកម្មវិធី (senior vice president of Software Engineering) របស់ក្រុមហ៊ុន Apple បានឲ្យដឹងថា ក្រោយធ្វើតេស្តសាកល្បងប្រតិបត្តិការ iOS 12 នៅលើ iPhone 6 Plus បង្ហាញថា ការបើកកម្មវិធីលឿនជាងមុន ៤០% បើកប្រើក្តារចុចលឿនជាងមុន ៥០% និងអូសចូលកាមេរ៉ាពេលទូរស័ព្ទជាប់សោលឿនជាងមុន ៧០%។
ដើម្បីដឹងកាន់តែច្បាស់ថា តើ iOS 12 ពិតជាលឿនដូចលោក Craig Federighi បានអះអាងមែនឬយ៉ាងណា? ខាងក្រោមនេះគឺជាការធ្វើតេស្តសាកល្បងនៅលើស្មាតហ្វូន iPhone 5S , 6 និង 6S ដោយប្រៀបធៀបប្រតិបត្តិការ iOS 9 និង 10 ជាមួយនឹង iOS 12 ទើបនឹងចេញថ្មីនេះ? តោះទៅទស្សនាទាំងអស់គ្នា៖
អត្ថបទ៖ ឌី
ប្រភព៖ geeky-gadgets
- Share This Post:






