សិល្បៈ

ផ្ទះឪពុកក្មេកតារាចម្រៀង កែវ វាសនា ត្រូវទឹកជន់លិច សើមខ្ទេចឈុតឈើក្រញូង ប្រណិតៗ

BY
Khmernote Media
October 12, 2020

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តបាត់ដំបង និងខេត្តពោធិសាត់ ត្រូវបានរងគ្រោះខ្លាំងដោយជំនន់ទឹកភ្លៀង រហូតលិចផ្ទះសំបែងនិងធ្វើអោយចរាចរណ៍រថយន្តធន់ធំទាំងអស់ត្រូវបានផ្អាកមិនអោយធ្វើការឆ្លងកាត់ ស្របពេលដែលរាជរដ្ឋាភិបាលបានបញ្ជូនកងកំលាំងយោធា ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។ ក្នុងនោះដែរផ្ទះឪពុកក្មេករបស់តារាចម្រៀង កែវ វាសនា ដែលស្ថិតនៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក៏កំពុងជន់លិចដូចគ្នា ដែលធ្វើអោយឈុតសាឡុង និងគ្រឿងសង្ហារឹម ឈើក្រញូងប្រណិត ត្រូវបានសើមខ្ទិចអស់តែម្តង នេះបើតាមការបញ្ជាក់នៅលើ Facebook របស់អ្នកស្រី លឹម សុគន្ធារី ភរិយាលោក កែវ វាសនា។

លោកស្រីបានរៀបរាប់ថា៖ “ចប់ហើយផ្ទះខ្ញុំនៅស្រុក លិចអស់ហើយ ឈុតសាឡុងក្រញូងសើមខ្ទិចអស់ហើយ ប៉ាស្រលាញ់គ្រឿងចឹងៗផង អោយធ្វើផ្ទះថ្មីយូហើយអត់ព្រមទេទាល់លិចចឹងបានព្រមធ្វើផ្ទះថ្មីប៉ាខ្ញុំចរឹកបុរាណណាស់”។ គួរបញ្ជាក់ផងដែរថា ដោយសារតែជំនន់ទឹកភ្លៀងបានវាយប្រហារប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាង រដ្ឋាភិបាលបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ៕

Share This Post: