PR

ភោជនីយដ្ឋានបែបជប៉ុន បើកសម្ពោធហាងដំបូងរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ

BY
Liny Chan
October 12, 2020

ថ្មីៗនេះ ភោជនីយដ្ឋានបែបជប៉ុន ដែលមានឈ្មោះថា Cambodia DOZO បានរៀបចំពិធីសម្ពោធជាផ្លូវការហាងដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងនៅផ្សារទំនើប The One Mall សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលាឆ្នាំ ២០២០ ដោយអញ្ជើញឲ្យភ្ញៀវកិត្តិយសជាច្រើនបានភ្លក់នូវរសជាតិមុខម្ហូបពិសេសៗរបស់ខ្លួន។

ភោជនីយដ្ឋាន Cambodia DOZO បង្កើតឡើង ក្នុងគោលបំណងផ្តល់ជូននូវបទពិសោធន៍ថ្មីនៃរសជាតិម្ហូបអាហារបែបជប៉ុនដ៏ឈ្ងុយឆ្ងាញ់មិនធ្លាប់មានពីមុនមកដល់ប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសទូទៅផងដែរ។

លោក Chris Huang នាយកប្រតិបត្តិ ភោជនីយដ្ឋាន Cambodia DOZO មានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីរំភើបរីករាយបំផុត ក្នុងការនាំយកនូវរសជាតិម្ហូបអាហារបែបជប៉ុនជូនដល់អតិថិជនទាំងអស់ មិនថាគាត់អញ្ជើញមកតែម្នាក់ឯង ឬជាលក្ខណៈគ្រួសារនោះទេ យើងនឹងផ្តល់ឲ្យពួកគាត់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានជាមួយរសជាតិមុខម្ហូបពិសេសៗរបស់យើង។ យើងយល់ច្បាស់ពីរសជាតិដែលអតិថិជនទាំងអស់ចង់បាន ដូច្នេះហើយរាល់បញ្ជីមុខម្ហូបទាំងអស់នៅ DOZO សុទ្ធតែបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់ពួកគាត់។ សម្រាប់មុខម្ហូបពិសេសៗ ប្រចាំភោជនីយដ្ឋាន DOZO របស់យើងមានដូចជា Caramelized Salmon Pressed Sushi, Diced Beef Garlic, Flavor Charcoal និង Crunchy Deep-Fried Chicken Carlilage ជាដើម។ យើងសន្យាផ្តល់នូវរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ និងអាហារពិសេសៗបែបជប៉ុន ជូនដល់មហាជនទូទៅក្នុងរាជធានីភ្នំពេញនេះ” ។

លោកនាយកប្រតិបត្តិបានបន្ថែមថា៖ “បេសកកម្មរបស់យើង គឺនាំយករសជាតិម្ហូបអាហារជប៉ុន ជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ យើងនឹងផ្តល់សេវាកម្មម្ហូបអាហារដែលមានគុណភាព មានអនាម័យខ្ពស់ ក៏ដូចជាការកម្សាន្តផ្សេងៗនៅក្នុងប្រទេសកម្ពុជាផងដែរ។ អំឡុងពេលសម្ពោធ យើងក៏បានផ្តល់ជូនភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមជាង ២៥០នាក់ ឲ្យបានភ្លក់រសជាតិអាហារពិសេសៗ រួមនឹងស្រាបៀរដោយឥតគិតថ្លៃផងដែរ”។

គួរឲ្យដឹងផងដែរថា ភោជនីយដ្ឋាន DOZO តុបតែងតាមគំរូរចនាបថភោជនីយដ្ឋានជប៉ុន ដោយបង្ហាញពីទិដ្ឋភាពប្លែកៗ ដែលជាគំនិតច្នៃប្រឌិតរបស់ជនជាតិជប៉ុន និងបញ្ចូលនូវបញ្ជីឈ្មោះមុខម្ហូបពិសេស ដែលឆ្លុះបញ្ចាំងពិអត្តសញ្ញាណរបស់ DOZO។ ការរចនា និងតុបតែនៅក្នុងហាងទាំងមូល គឺមានលក្ខណៈពិសេស និងមានភាពប្រណីត ដើម្បីបង្កើតឲ្យបាននូវយុគសម័យអេដូនៃទេសភាពតាមដងផ្លូវរបស់ជប៉ុន បញ្ចូលជាមួយភាពទំនើប និងនិមិត្តរបស់ជប៉ុន។ ភោជនីយដ្ឋាន DOZO បើកដំណើរការរយៈពេល ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៥ល្ងាចរហូតដល់ពាក់កណ្តាលអធ្រាត្រ៕

Share This Post: