សិល្បៈ

ប្រពៃណាស់! លោកព្រាប សុវត្ថិ ឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

BY
Khmernote Media
October 12, 2020

ឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ គេសង្កេតឃើញថាក្រៅពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាជំនួយនិងការបញ្ជូនកំលាំងយោធា ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដោយផ្ទាល់នោះ ក៏មានសប្បុរសជន ល្បីៗជាច្រើនបានកំពុងតែបញ្ចេញថវិកាផ្ទាល់ខ្លួនដើម្បីជាជំនួយជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ។

យោងតាមហ្វេសបុកផេករបស់លោកហេងឡុង បានឲ្យដឹងថា៖ សូមគោរពអរគុណដល់គ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត🙏🙏៕

Share This Post: