សិល្បៈ

លោក ហេង ឡុង​ ដឹកនាំភ្នាក់ងារអនាម័យនិងគ្រឿងចក្រក្រុមហ៊ុនឡេងណាវ៉ាត់ត្រា សហការជាមួយកម្លាំង​អាជ្ញាធរខណ្ឌមានជ័យ​ ដើរប្រមូលសំរាម នៅតាមបណ្ដោយផ្លូវមុនីរ៉េត(២១៧)

BY
Khmernote Media
October 12, 2020

នៅរសៀលថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែ​តុលា​ ឆ្នាំ​២០២០​ លោក​ ឌី រ័ត្នខេមរុណ អភិបាល​រង ខណ្ឌមានជ័យ សហការជាមួយក្រុមហ៊ុន ឡេងណាវ៉ាត់ត្រា ដឹកនាំដោយ លោក ហេង ឡុង ដឹកនាំភ្នាក់ងារអនាម័យរបស់ក្រុមហ៊ុន ចុះប្រមូលសម្រាមដែលកកស្ទះនៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ដល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ។

ក្នុងនោះដែរក្រុមហ៊ុនបានឧបត្ថម្ភឡានបែនចំនួន៥គ្រឿង និងក្រុមភ្នាក់ងារអនាម័យ ចំនួន១២នាក់ រួមទាំងសិល្បករ សិល្បការិនី ចំនួន១២នាក់ផងដែរ ដើម្បីធ្វើការកើប និងប្រមូលសម្រាម ។

នាឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ អរគុណ​ចំពោះ​ការ​គិតគូរ​យកចិត្តទុកដាក់​និង​ការលះបង់​ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​របស់​ក្រុមហ៊ុន ឡេងណាវ៉ាត់ត្រា ព្រមទាំងភ្នាក់ងារអនាម័យ បានខិតខំប្រឹងប្រែង ប្រមូលសំរាមនៅតាមបណ្ដោយផ្លូវមុនីរ៉េត កុំអោយមានការកកស្ទះ ក្នុងកំឡុងពេលបុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី ធ្វើបាតុកម្ម មិនចេញប្រមូលសំរាម ទូទាំងរាជធានីភ្នំពេញ ហើយក៍ដើម្បីអោយទីក្រុងភ្នំពេញយើងមានសោភណភាព បរិស្ថានល្អ អនាម័យល្អ និងទីក្រុងស្អាត ។

ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ក៍ដូចជា រាជធានីភ្នំពេញ ទាំងមូល ធ្វើការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារអនាម័យប្រមូល ៕

Share This Post: