ណុប បាយ៉ារិទ្ធ បង្ហោះសារលាភូមិវប្បធម៌ ទាំងក្តីអាល័យបំផុត
សិល្បៈ October 12, 2020 Khmernote Media

ក្រោយពេលដែលភូមិវប្បធម៌ ត្រូវបានក្រុមហ៊ុនប្រកាសបិទជាផ្លូវការនូវអាជីវកម្មរបស់ខ្លួននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ បានបន្សល់នូវពាក្យស្តាយស្រណោះយ៉ាងខ្លាំងពីសំណាក់មហាជន ដោយក្នុងនោះដែរតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះសារលាភូមិវប្បធម៌ទាំងក្តីអាល័យបំផុតរបស់លោកថា៖

“លាហើយ«ភូមិវប្បធម៌» ១៧ឆ្នាំដែលអ្នកបានបំពេញតួរនាទីនិងបេសកម្មរបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីវប្បធម៌សិល្បៈខ្មែរទៅកាន់កូនខ្មែរជំនាន់ក្រោយ និង ភ្ញៀវទេសចរណ៍ទូទាំងពិភពលោក អ្នកគឺជាចំណែកមួយក្នុងការសាបព្រោះបណ្តុះថ្នាលសិល្បៈដល់យុវជន យុវនារីខ្មែរជាច្រើនដែលជាបុគ្គលិកផ្នែកសម្តែង របាំ សៀករហ័ស្សកម្មអោយមានចំណេះជំនាញផ្នែកសិល្បៈ ហើយបានយកចំណេះជំនាញនេះមកធ្វើជាការងារប្រចាំថ្ងៃសម្រាប់ចិញ្ចឹមជីវិត ។ ដោយសារតែស្ថានភាពជំងឺផ្លូវដង្ហើមដែលឆ្លងជាសកល«កូវីដ១៩»បានធ្វើអោយអ្នកជួបនៅផលលំបាក តហូតសម្រេចចិត្តលាប្រជាជនខ្មែរ និង ភ្ញៀវទេសចរណ៍ទូទាំងពិភពលោកដោយក្តីអាល័យ យើងគ្រប់គ្នាពិតជាយល់អារម្មណ៍អ្នក យល់អារម្មណ៍បុគ្គលិកគ្រប់ផ្នែក ដែលមិនអាចបើកទ្វាចោលតស៊ូជាមួយនិងការគ្មានចំណូលមកទប់ទល់ ពិសេសរឹតតែយល់ចិត្តបងប្អូនផ្នែកសិល្បៈគ្រប់រូបថាអ្នកពិតជាមិនចង់លា….សង្ឃឹមថាបងប្អូនទាំងអស់រឹងមាំអាចតស៊ូបន្តរទៅមុខស្វែងរកការងារថ្មីៗដើម្បីជីវិតហើយជូនពរអ្នកទាំងអស់គ្នាអោយជួបតែសេចក្តីសុខគ្រប់ៗគ្នា #១៧ឆ្នាំនៃភូមិវប្បធម៌ #លាហើយភូមិវប្បធម៌”