សិល្បៈ

អ្នកនាងមាស សុខសោភា បួងសួងឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះទឹកជំនន់ឆាប់ៗ

BY
Khmernote Media
October 12, 2020

ឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ គេសង្កេតឃើញថាក្រៅពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាជំនួយនិងការបញ្ជូនកំលាំងយោធា ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដោយផ្ទាល់នោះ ក៏មានសប្បុរសជន ល្បីៗជាច្រើនបានកំពុងតែបញ្ចេញថវិកាផ្ទាល់ខ្លួនដើម្បីជាជំនួយជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ។

អ្នកនាងមាស សុខសោភា បានបង្ហោះបួងសួងថា៖ នាងខ្ញុំសូមបួងសួងឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាពនិងរក្សាសុវត្ថិភាពទាំងអស់គ្នា ជាពិេសសបងប្អូនដែលរស់នៅតាមបណ្ដាខេត្តដែរកំពុងមានទឹកជំនន់៕

Share This Post: