សុខភាព

ពេលមានទឹកជន់លិច ម៉ាក់ប៉ាត្រូវប្រយ័ត្នកូនរឿងប៉ុន្មាននេះ

BY
Khmernote Media
October 13, 2020

ពេល​មាន​ទឹក​ជន់ យើង​អាច​បញ្ហា​សុខភាព​ច្រើន​ពាក់​ព័ន្ធ​នឹង​រឿង​អនាម័យ ពិសេស​ត្រូវ​មើល​ថែទាំ​កូន​តូចៗ​ឲ្យ​បាន​ដិត​ដល់។ ក្រៅ​ពី​រឿង​អនាម័យ​ក្នុង​ការ​រស់នៅ និង​ហូប​ចុក លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូ​ទៅ បាន​ផ្តល់​ដំបូន្មាន​ឲ្យ​ម៉ាក់ប៉ា​ប្រយ័ត្ន​កូន​តូច​ពី​រឿង​មួយ​ចំនួន​ខាង​ក្រោម។

១. កុំ​ឲ្យ​កូន​លេង​ទឹក

ក្មេងៗ​ចូល​ចិត្ត​លេង​ទឹក​ណាស់ បាន​លេង​ទឹក​ដឹង​តែ​សប្បាយ​ចិត្ត ហៅ​មិន​ចង់​ងើប​នោះ​ទេ។ ទោះ​យ៉ាង​ណា​កាល​លេង​ទឹក​ក្នុង​អំឡុង​ពេល​មាន​ទឹក​ជន់ ម៉ាក់​ប៉ា​ត្រូវ​ប្រយ័ត្ន និង​ត្រូវ​ហាម​ប្រាម​កូន បើ​មិន​អ៊ីចឹង​ទេ​កូន​តូចៗ​អាច​នឹង​លង់​ទឹក។

២. សត្វ​ល្អិត​ខាំ ឬ​ទិច

សត្វ​ល្អិត ដូច​ជា​ស្រមោច សង្អា ពេល​ទឹក​ជន់​លិច​ជម្រក ឬ​សំបុក​វា​អស់​ហើយ ​វានឹង​រត់​តោង​មក​នៅ​ទី​កន្លែងគោគ​ដែល​ស្ងួត ពិសេស​ក្នុង​ផ្ទះ​យើង​តែ​ម្តង ដែល​បញ្ហា​នេះ​ម៉ាក់​ប៉ា​ក៏​ត្រូវ​ប្រយ័ត្ន​ពី​សត្វ​ល្អិត​ទាំង​នោះ​ដែរ។ ទោះ​សត្វល្អិតទាំងនោះ​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព តែ​អាច​ខាំ​ទិច​លើ​ស្បែក ឬ​ចូល​ត្រចៀក​កូន។ ចំណែក​សត្វ​ស្រាំង ឪម៉ាល់ ឬ​ឃ្មុំ បើ​ទិច​លើ​ក្មេង​ច្រើន​ទ្រនិច អាច​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្មេង។

៣. សត្វ​ល្មូន​ចឹក ឬ​ខាំ

សត្វ​ល្មូន ពិសេស​សត្វ​ពស់ ក្អែប ខ្ទួយ ជា​សត្វ​អាសិរពិស ដែល​​សត្វ​ទាំង​នោះ​ក៏​សម្បូរ​នៅ​ខែ​ទឹក​ឡើង​ ដោយសារ​តែ​ពួក​វា​រត់​គេច​ពី​ទឹក​ជំនន់។ សត្វ​ទាំង​ប៉ុន្មាន​នេះបើ​កាល​ណា​ខាំ​ក្មេង​ហើយ អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​ពិស​របស់​វា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: