បច្ចេកវិទ្យា

APPLE ប្រកាស iPhone 12 ជំនាន់ថ្មីជាផ្លូវការ ម្តង៤ម៉ូដែល ដែលសុទ្ធតែភ្ជាប់ បច្ចេកវិទ្យា 5G ល្បឿនលឿន

BY
autoadmin
October 14, 2020

ក្រុមហ៊ុន Apple ទើបតែបានប្រកាសពីវត្តមានរបស់ iPhone 12 ជាមួយនឹងបច្ចេកវិទ្យា 5G ល្បឿនលឿនជាងមុន ដែលក្រុមហ៊ុនមានមូលដ្ឋាននៅ Cupertino រដ្ឋ California មួយនេះសង្ឃឹមថា នឹងជំរុញកំណើននៃការធ្វើឱ្យប្រសើរឡើង និងរក្សាការលក់របស់ខ្លួនឱ្យរីកចម្រើននៅចុងឆ្នាំនេះ។ ត្រកូល iPhone 12 នៅឆ្នាំនេះគឺមាន 4 ប្រភេទដូចជា៖ iPhone 12, iPhone 12 Mini, iPhone 12 Pro និង iPhone 12 Pro Max ។

– ម៉ូឌែលគោលរបស់វាគឺ iPhone 12 ដែលមានអេក្រង់ទំហំ 6.1 អ៉ីញ មានពណ៌ជាច្រើនជាមួយនឹងតម្លៃ 1,799 ដុល្លារសាំងហ្គាពួរ សម្រាប់ទីផ្សារសាំងហ្គាពួរ។

– iPhone 12 Mini មានអេក្រង់ទំហំ 5.4 អ៉ីញ មានតម្លៃថោកជាងគេបន្តិច ចាប់ផ្តើមពី 1,149 ដុល្លារសាំងហ្គាពួរ ។ ទាំង iPhone 12 និង iPhone 12 mini នឹងមានទំហំផ្ទុក 64GB, 128GB និង 256GB ខណៈមកជាមួយពណ៌ខៀវ បៃតង ខ្មៅ ស និងក្រហម។

– iPhone Pro ភ្ជាប់មកជាមួយកាមេរ៉ាចំនួន 3គ្រាប់ ហើយមានតម្លៃចាប់ពី 1,649 ដុល្លារសាំងហ្គាពួរ ខណៈ iPhone Pro Max ដែលធំជាងគេមានតម្លៃចាប់ពី 1,799 ដុល្លារសាំងហ្គាពួរ។ ទាំង iPhone Pro និង iPhone Pro Max នឹងមានទំហំផ្ទុក 128GB, 256GB និង 512GB ដូចប្រភេទខាងលើដែរ ប៉ុន្តែនឹងមានតែពណ៌ធ្យូងថ្ម ប្រាក់ ទឹកមាស និងខៀវ។

ក្រុមហ៊ុន Apple និយាយថា iPhone 12 ទាំងអស់នឹងគាំទ្រប្រព័ន្ធ 5G ប្រភេទ millimetre wave 5G ដែលលឿនបំផុតចុងក្រោយ ខណៈអះអាងថា ស្មាតហ្វូនរបស់ Android មាន 5G ជំនាន់ទាបជាងប៉ុណ្ណោះ។ យ៉ាងណាបើទោះជា iPhone 12 បំពាក់ដោយប្រព័ន្ធ 5G កម្រិតខ្ពស់ជាង និងលឿនជាងគេ វាក៏នៅតែអាស្រ័យលើអ្នកផ្គត់ផ្គង់សេវាទូរស័ព្ទដូចគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: