សិល្បៈ

តារាកំប្លែងជើងចាស់ លោកតា ហ្វុយស្សូ បង្ខំចិត្តចាកចេញពីផ្ទះ មករស់នៅជាមួយកូន ព្រោះតែសំរាមនៅព័ទ្ធជុំវិញផ្ទះស្អុយរលួយ

BY
Khmernote Media
October 14, 2020

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបង្ខំចិត្តចាកចេញ នឹងដាក់ផ្ទះជួល មករស់នៅជាមួយកូន ព្រោះតែសំរាមដែលនៅព័ទ្ធជុំវិញផ្ទះ ទើបទុកផ្ទះជួលអោយកម្មករសំណង់ ដោយសារតែសំរាមគដូចភ្នំសំរាមទៅហើយ ទើបអ្នកជួលក៏ឈប់ជួលបន្តទៀតដែរ លោកតា ហ្វុយស្សូ ទ្រាំលែងបានក៏បានរៀបរាប់បង្ហោះនៅលើបណ្ដាញសង្គម នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដោយសូមលើកដៃដប់ សូមសំណូមពរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់មេត្តាចុះជួយសំរួលផង ព្រោះបញ្ហាសំរាមនេះជាច្រើនលើកច្រើនហើយ មិនឃើញមានការឆ្លើយតបឡើយ ។

នេះបើតាមគណនេយ្យហ្វេសប៊ុករបស់លោកតាផ្ទាល់ដោយបានសរសេររៀបរាប់ដូច្នេះថា “ខ្ញុំបាទ ស៊ូ សាវ៉ាង (ហៅលោកតា ហ្វុយស្សូ) សូមសំណូមពរ នឹងអំពាវនាវសារជាថ្មីដល់ លោកប្រធានភូមិ ប្រធានឃុំ នឹងចៅសង្កាត់ស្រះចក មេត្តាជួយចុះត្រួតពិនិត្យមើលសំរាមដែលនៅព័ទ្ធជុំវិញផ្ទះរបស់ខ្ញុំបាទ អាស័យដ្ឋាន ផ្ទះលេខ១០៧ ផ្លូវ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

គួរក្រើនរំលឹកផងដែរ កន្លងមកខ្ញុំបាទបានដាក់សំណើរស្នើរសុំអន្តរាគមន៍ចំពោះបញ្ហាសំរាមនេះជាច្រើនលើកច្រើនសាររួចមកហើយ រហូតដល់ខ្ញុំបាទមិនអាចស្នាក់នៅបាន ទើបបង្ខំចិត្តចាកចេញ នឹងដាក់ផ្ទះជួល មករស់នៅជាមួយកូន ។ បច្ចុប្បន្នផ្ទះនេះដាក់ជួលដល់កម្មករសំណង់ ប៉ុន្តែដោយសារសំរាមច្រើនពេកទើបអ្នកជួលឈប់ជួលបន្តទៀត ។ ដូចនេះខ្ញុំបាទសូមលើកដៃដប់ សូមសំណូមពរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់មេត្តាចុះជួយសំរួល ដល់ផ្ទះផង🙏” ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: