សិល្បៈ

សាន ផានិត ខានមកមើលផ្ទះនៅម្តុំផ្សារត្រពាំងខ្លឹង មួយរយៈ ឥលូវលិចខ្ទេចគ្មានសល់

BY
Khmernote Media
October 14, 2020

តារាចម្រៀងល្បីឈ្មោះ ម្ចាស់បទ ជាប់រវល់ គឺលោក សាន ផានិត បានមករើផ្ទះនៅក្នុងតំបន់ផ្សារត្រពាំងខ្លឹង ខណ្ឌពោធិ៍សែនជ័យ ដោយសារតែផ្ទះរបស់លោកត្រូវបានជំនន់ទឹកភ្លៀងលង់លិច ពេញផ្ទះ។ បើតាមការរៀបរាប់របស់លោក សាន ផានិត នៅក្នុងវិដេអូ live របស់លោកបានអោយដឹងថា ផ្ទះនេះលោកខានមកមើលមួយរយៈមកហើយ ពេលនេះវាបានលិចនឹងបានខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងនៅក្នុងឆ្នាំ២០២០នេះ បានរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើន មិនថានៅតាមបណ្តាខេត្តមួយចំនួនរឺរាជធានីភ្នំពេញនោះទេ ដោយសារតែមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាបានរងឥទ្ធិពលព្យុះជាច្រើនផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការតាមដានរាល់ការជូនដំណឹងរបស់អាជ្ញាធរ៕

មករើអុីវ៉ាន់ចេញ

Posted by San Phanith on Tuesday, 13 October 2020

សុំទៅរកទីទួលមួយរយះសិនហើយ ទឹកជំនន់នៅបុរីពិភពថ្មីវេងស្រេងក្រោយផ្សាត្រពាំងខ្លឹង

Posted by San phanith Original on Wednesday, 14 October 2020

Share This Post: