អ្នកនាង ធី សុវណ្ណថា ប្រតិកម្មយ៉ាងខ្លាំង ក្រោយម្ចាស់គណនីហ្វេសប៊ុកមួយ យកវីដេអូចាស់របស់អ្នកនាងធ្លាប់រិះគន់ការលិចទឹកទីក្រុងភ្នំពេញ មកបង្ហោះឡើងវិញ បំណងញុះញង់ លាបពណ៌បង្ខូចកិត្តិយសអ្នកនាង
កាលពីពេលថ្មីៗនេះ អ្នកនាង ធី សុវណ្ណថា បានបង្ហោះសារប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយម្ចាស់គណនីហ្វេសប៊ុកមួយ បានយកវីដេអូចាស់របស់អ្នកនាង ដែលធ្លាប់បង្ហោះរិះគន់ការលិចទឹកទីក្រុងភ្នំពេញ យកមកបង្ហោះឡើងវិញ បំណងញុះញង់ លាបពណ៌បង្ខូចកិត្តិយសអ្នកនាង ស្របពេលដែលតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញកំពុងតែជន់លិច ដោយសារតែជំនន់ទឹកភ្លៀង។

អ្នកនាង ធី សុវណ្ណថា បានបង្ហោះឲ្យដឹងថា “សារបដិសេធ នេះជាវីដេអូចាស់ កាលឆ្នាំ២០១៤ ខ្ញុំបានរិះគន់ ការលិចទឹកទីក្រុងភ្នំពេញ ដោយមិនបានពិចារណា គ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាល ខិតខំសហកាជាមួយអង្គការជប៉ុន JICA កសាងប្រពន្ធលូធំៗ បានរំដោះទឹកចេញពីក្រុង បានលឿន ប៉ុន្តែថ្មីៗនេះ តំបន់អាសុី រងឥទ្ធិពលព្យុះធំៗ ជាបន្តបន្ទាប់ មានទឹកជំនន់ប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ នាងខ្ញុំសូមអភ័យទោស ចំពោះវីដេអូចាស់ៗ ផូស ស៊ែ ផ្សាយដោយក្រុមប្រឆាំង ក្រុមភេរវកចិត្តខ្មៅ មានបំណងញុះញង់ លាបពណ៌បង្ខូចកិត្តិយសនាងខ្ញុំ”៕

