ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ កំពុងអន្តរាគមន៍ជួយនារីខ្មែរម្នាក់ ដើម្បីបានត្រលប់មកកម្ពុជាវិញ

    BY Khmernote Media October 16, 2020
    ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ កំពុងអន្តរាគមន៍ជួយនារីខ្មែរម្នាក់ ដើម្បីបានត្រលប់មកកម្ពុជាវិញ

    យោងតាមការបញ្ជាក់ពី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តាមរយៈការអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នារីខ្មែរឈ្មោះ សែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ដែលមានបំណងត្រលប់មកកម្ពុជាវិញ ដោយសារតែមិនអាចរស់នៅចុះសម្រុងជាមួយប្តីបាន។ ស្ថានអគ្គកុងស៊ុលបានចេញលិខិតបើកផ្លូវដល់រូបនាង ហើយប៉ូលិសចិនក៏បានយល់ព្រមនឹងប្រគល់ទិដ្ឋាការជូននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខាងមុខ។

    បច្ចុប្បន្ន នាងកំពុងស្នាក់នៅផ្ទះមិត្តភក្តិជាស្ត្រីខ្មែរនៅជិតប៉ុស្តិ៍ប៉ូលិសខេត្តជឺជាំង ក្រុងវិនចូវ ដើម្បីរង់ចាំទទួលទិដ្ឋាការ។ តាមសំណើររបស់ស្ថានអគ្គកុងស៊ុល អង្គការសម្ព័ន្ធចាប់ដៃកម្ពុជានៅភ្នំពេញបានយល់ព្រមជួយចេញសំបុត្រយន្តហោះដល់នាង។ ស្ថានអគ្គកុងស៊ុល ក៏បានឧបត្ថម្ភថ្លៃហូបចុក ថ្លៃសំបុត្ររថភ្លើង (ពីទីក្រុងវិនចូវ មកសៀងហៃ) ថ្លៃពិនិត្យស្វែងរកមេរោគកូវីដ១៩ ដែលសរុបជាទឹកប្រាក់៥០០ដុល្លារអាមេរិកជូនដល់នាងផងដែរ៕

     

    Share This Post: