មុននេះបន្តិច លោកឧកញ៉ា ឌួង ឆាយ បានយកថវិកាជាលុយសុទ្ធចំនួន១០ម៉ឺនដុល្លារជូនជំនួយការផ្ទាល់សម្តេច សម្រាប់ជួយជនរងគ្រោះដោយសារទឹកជំនន់
កាលពីប៉ុន្មានថ្ងៃមុន លោកឧកញ៉ា ឌួង ឆាយ បានប្រកាសកៀងគប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះជន់លិចផ្ទះសម្បែង ដោយសារតែគ្រោះជំនន់ទឹកភ្លៀង។ នៅមុននេះបន្តិច លោកឧកញ៉ា ឌួង ឆាយ បានយកថវិកា ដែលប្រមូលបានពីសប្បុរសជនទៅប្រគល់ជួនជំនួយការផ្ទាល់របស់សម្តេចតេជោ ដើម្បីចាត់ចែងជួយជនរងគ្រោះ។

លោកឧកញ៉ា បានឲ្យដឹងដូច្នេះថា នេះគឺជាពេលដែលយើងត្រូវសាមគ្គីរួមរួបគ្នាដើម្បីជួយពូមីងបងប្អូនយើងក្នុងស្មារតីអ្នកជាតិនិយមដែលស្នេហាជាតិ និងប្រជាជាតិ។ ព្រះអង្គ គូ សុភាព លោកនឹងអញ្ជើញជាធីបតីតំណាងអោយយើងទាំងអស់គ្នាដើម្បីចុះចែកអំណោយជំនួយរបស់ពូមីងបងប្អូនទាំងអស់គ្នា ពិតជាមហាកិត្តិយសណាស់សំរាប់រូបខ្ញុំបាទ
សូមជួយ SHARE! នេះជាលើកទី 1 ដែលខ្ញុំបាទសូមធ្វើការរៃអង្គាស និងគៀរគរអំពាវនាវដល់ពូមីងបងប្អូនចូលរួមបរិច្ចាកដើម្បីទិញអង្ករ មី ទឹកត្រី និងទឹកសុីអីវ យកទៅជួយចែកជូនពូមីងបងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តពោធសាត់ ខេត្តកណ្តាល
និងខេត្តកំពង់ស្ពឺ
ABA 001660000 Duong Chay 015688668
ផែនការ 20,000$ ឌួង ឆាយ: 34,291$
ឌួង ឆាយ និងដេតម៉ាលីណា 100,000$
ក្រុមហ៊ុនព្រីនគ្រុប PRINCE Holding Group 10,000$
លោកឧកញ៉ា លីម លាង 4,000$
លោកឧកញ៉ា ឡុង នីរ៉ុន និងលោកជំទាវ យ៉ាង គីមលី 1,000$
លោកឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា 1,000$
ឯកឧត្តម លឹម គង់ 500$ និងសប្បុរសជាច្រើនទៀត

នេះគឺជាពេលដែលយើងត្រូវសាមគ្គីរួមរួបគ្នាដើម្បីជួយពូមីងបងប្អូនយើងក្នុងស្មារតីអ្នកជាតិនិយមដែលស្នេហាជាតិ និងប្រជាជាតិ។…
Posted by Duong Chay ឌួង ឆាយ on Thursday, 15 October 2020