ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អុញនោះ ! ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសថា ការព្យាបាលរបស់លោកគ្រូ ជា សុខហេង (ហៅពេទ្យទេវតា) គឺជាការបោកប្រាស់ និងគ្មានជំនាញពេទ្យទាល់តែសោះ

    BY Khmernote Media October 16, 2020
    អុញនោះ ! ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសថា ការព្យាបាលរបស់លោកគ្រូ ជា សុខហេង (ហៅពេទ្យទេវតា) គឺជាការបោកប្រាស់ និងគ្មានជំនាញពេទ្យទាល់តែសោះ

    យោងតាមសេចក្តីជូនដំណឹងមួយរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា ក្រសួងបានធ្វើការច្រានចោលទាំងស្រុងចំពោះវិធីព្យាបាលជំងឺភូតភរ កុហក បោកប្រាស់ របស់គ្រូបុរាណ Chea Sokheng បណ្តាញសង្គម។ ក្រសួងក៏បានបញ្ជាក់ផងដែរថា គ្រូបុរាណ Chea Sokheng ពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល គ្មានជំនាញវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រឹមត្រូវ មិនគោរពច្បាប់ស្តីពីអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងមិនគោរពក្រមសីលធម៌គ្រូពេទ្យ ដែលបានឈរពិនិត្យហ្វីល និងព្យាបាលអ្នកជំងឺទាំងខ្លួនមិនមានជំនាញពេទ្យទាល់តែសោះ។

    ក្រសួងសុខាភិបាលសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំជឿតាមការឃោសនា ភូតភរ កុហក បោកប្រាស់ របស់គ្រូបុរាណ Chea Sokheng បែបនេះតទៅទៀត ព្រោះវាធ្វើអោយប៉ះពាល់ដល់សុខភាពរបស់បងប្អូន៕

    Share This Post: