ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ធំ ប្រកាសផ្អាកបណ្តោះអាសន្នរថយន្តធំៗឆ្លងកាត់ផ្លូវជាតិ៦ខ្សែនេះ

    BY Khmernote Media October 16, 2020
    រដ្ឋបាលខេត្តកំពង់ធំ ប្រកាសផ្អាកបណ្តោះអាសន្នរថយន្តធំៗឆ្លងកាត់ផ្លូវជាតិ៦ខ្សែនេះ

    យោងតាមសេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា  ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់លិចយ៉ាងខ្លាំងបណ្តាលឲ្យទឹកលិចកំណាត់ផ្លូវខេត្ត និងផ្លូវជាតិមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ក្នុងស្ថានភាពបែបនេះធ្វើឲ្យផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។

    ហេតុនេះ រដ្ឋបាលខេត្តកំពង់ធំ សូមផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ២៦៤បេ, ២៧១៨, ២៦២០, ២៦៤ដេ, ២៦៤ដេ១ និងផ្លូវជាតិលេខ៥០សេ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានជូនដំណឹងជាថ្មី ក្នុងគោលបំណង ដើម្បីចូលរួមថែរក្សា ផ្លូវ-ថ្នល់ និងធានាដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរផងដែរ៕

    Share This Post: