PR

សេចក្ដីប្រកាសម្ចាស់ជ័យលាភីទូទាំងពិភពលោក កម្មវិធីប្រកួតអ្នករចនាម៉ូតវ័យក្មេងរបស់ ROLLS-ROYCE

BY
Liny Chan
October 16, 2020

• Rolls-Royce ប្រកាសម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីប្រកួតអ្នករចនាម៉ូតវ័យក្មេងរបស់ខ្លួន
• ម្ចាស់ជ័យលាភីទទួលបានជ័យលាភីចំនួនបួនប្រភេទ រួមជាមួយនឹងបេក្ខជនទទួលបានពិន្ទុខ្ពស់​ផ្សេងទៀត
• ដែលបានជ្រើសរើសដោយក្រុមអ្នករចនាម៉ូតរបស់ Rolls-Royce ចេញពីបេក្ខជនកុមារក្នុងប្រទេស​ជាង 80 ចំនួនជាង 5,000 នាក់ដែលបានដាក់ពាក្យតាមបណ្ដាញអ៊ីនធើណិតក្នុងអំឡុង​ពេល​ហាម​ឃាត់​​ការ​ធ្វើដំណើរដោយសារជំងឺរាតត្បាតកូវីត 19 (Covid-19 lockdown)។

យើងខ្ញុំមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីប្រកួតអ្នករចនា​ម៉ូតវ័យក្មេងរបស់យើងខ្ញុំ។ សម្រាប់យើងខ្ញុំ បេក្ខជនចូលរួមដែលលេចធ្លោ គឺបេក្ខជនទាំងឡាយ​ដែល​បានបង្ហាញនូវការគិតគូរ ការប្រឹងប្រែង និងការបង្ហាញចេញយ៉ាងស៊ីជម្រៅ ព្រមទាំងបានបញ្ជូលនូវ​លក្ខណៈផ្សេងៗជាច្រើន។ ម្ចាស់ជ័យលាភីមិនត្រឹមតែឌីហ្សាញនូវរូបភាពរថយន្ដយ៉ាប្រណិតបំផុត​នោះទេ។ ពួកគេក៏បានបង្កើតឡើងនូវបទពិសោធន៍ដ៏អស្ចារ្យដែលបង្ហាញអំពីសេរីភាពស្រមើស្រមៃ​ក្នុង​ការច្នៃប្រឌិតរបស់ពួកគេដែលមិនអាចរារាំងបានដោយសារឧបសគ្គជារូបសាស្ត្រក្នុងជីវិតជាក់​ស្ដែង​ផងដែរ។”

Torsten Müller-Ötvös នាយកប្រតិបត្តិរបស់ Rolls-Royce Motor Cars

“ចំនួន និងភាពចំរុះនៃបេក្ខជនចូលរួមបានបញ្ជាក់ជាថ្មីម្តងទៀតអំពីអ្វីដែលយើងខ្ញុំមានជំនឿ និង​ប្រកាន់ខ្ជាប់នៅក្នុង Bespoke Design: ដែលថាកម្លាំងជំរុញចិត្តមាននៅគ្រប់ទីកន្លែង។ ក្នុងនាមជា​មនុស្សពេញវ័យ ជារឿយៗ យើងតែងតែឆាប់បញ្ឈប់ខ្លួនយើងមិនឲ្យមានគំនិតស្រមើស្រមៃពេក។ នៅ Rolls-Royce យើងខ្ញុំជំរុញអតិថិជនឲ្យមានភាពមុះមុត និងគំនិតច្នៃប្រឌិត មិនស្ថិតនៅក្នុងគំនាបនៃផ្នត់​គំនិត​ធម្មតាដែលពួកគេមានថា រថយន្ដគួរតែមានលក្ខណៈបែបណាៗនោះទេ។ ការប្រកួតប្រជែងនេះ និងគំនិតដែលទទួលបាន បានរំលឹកយើងខ្ញុំអំពីអំណាចដ៏អស្ចារ្យនៃសំណួរ: ‘តើវានឹងអស្ចារ្យទេ ប្រសិនបើ…?’”

Gavin Hartley, ប្រធាន Bespoke Design, Rolls-Royce Motor Cars

Rolls-Royce Motor Cars មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសអំពីម្ចាស់ជ័យលាភីពិភព​លោក​នៅក្នុងកម្មវិធីប្រកួតអ្នករចនាម៉ូតវ័យក្មេងរបស់ខ្លួន ដែលបានអញ្ជើញកុមារនៅជុំវិញពិភពលោកឲ្យ​ចូល​រួម​ឌីហ្សាញម៉ូតរថយន្ដ Rolls-Royce នាពេលអនាគតក្នុងក្ដីសុបិន្តរបស់ពួកគេ។

ម្ចាស់ជ័យលាភីបួនប្រភេទមានអាយុពី 6 ដល់ 16 ឆ្នាំ មកពីប្រទេសជប៉ុន ប្រទេសបារាំង ប្រទេសចិន និងប្រទេសហុងគ្រី ម្នាក់ៗនឹងរីករាយជាមួយនឹងការធ្វើដំណើរទៅសាលារៀនជាមួយនឹង​មិត្តភក្តិ​ជិត​ស្និទ​របស់ពួកគេនៅក្នុងរថយន្ដ Rolls-Royce ដោយមានអ្នកបើកបរជូន។ ម៉ូតរចនារបស់ម្ចាស់​ជ័យ​លាភី និងបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ចំនួនបីរូបបន្ថែមទៀតនឹងត្រូវបានរៀបចំទៅជារូបភាព​ម៉ូតរចនាឌីជិថលដ៏ស្រស់ស្អាតដោយក្រុមអ្នករចនាម៉ូតរបស់ Rolls-Royce ដោយប្រើសូហ្វែរ និង​ដំណើរការដូចដែលពួកគេប្រើនៅក្នុងគម្រោងឌីហ្សាញម៉ូតរបស់ Rolls-Royce “ពិត” ដែរ។

ដោយបានរៀបចំឡើងដើម្បីផ្ដល់ឱកាសប្រកួតគំនិតច្នៃប្រឌិតសម្រាប់កុមារមានអាយុ 16 ចុះក្រោម ដែលស្ថិតក្រោមការហាមឃាត់ការធ្វើដំណើរដោយសារជំងឺរាតត្បាតកូវិត 19 កម្មវិធីប្រកួតប្រជែង​ប្រជែងនេះបានទាក់ទាញកុមារជាង 5,000 នាក់ពីប្រទេសជាង 80។ ដោយមិនមានវិន័យ ឬលក្ខណៈ​វិនិច្ឆ័យជាក់លាក់កំណត់ចំពោះពួកគេ កុមារទាំងនោះអាចធ្វើការស្រមើស្រមៃដោយសេរី ដែលបង្កើត​បានជាម៉ូតរចនាដែលពោរពេញដោយភាពសំបូរបែប គំនិតច្នៃប្រឌិត និងលក្ខណៈចំរុះយ៉ាងពិសេស។

ចៅក្រមដែលប្រឈមនឹងការលំបាកក្នុងការសម្រេច បានជ្រើសរើសយកម៉ូតរចនាដែល​ទទួលបាន​ជ័យលាភីជារួមដោយផ្អែកលើប្រភេទចំនួនបួន – បច្ចេកវិទ្យា បរិស្ថាន ភាពអស្ចារ្យ និងភាពរីករាយ – អាស្រ័យទៅតាមទិដ្ឋភាពពេញនិយមបំផុតដែលទទួលបានពីបេក្ខជនជាង 5,000 នាក់នោះ។ បេក្ខជន​ចំនួនបីបន្ថែមទៀតដែលមិនមានលក្ខណៈស្របទៅតាមលក្ខណៈវិនិច្ឆ័យនោះ ប៉ុន្តែទទួលបានការ​ចាប់អារម្មណ៍ពីចៅក្រម គឺត្រូវបានផ្តល់ពិន្ទុខ្ពស់។ គណៈកម្មការក៏បានជ្រើសរើសបេក្ខជនទទួលជ័យ​លាភីពីតំបន់ផ្សេងៗនៅជុំវិញពិភពលោកដែលមានប្រតិបត្តិការរបស់ Rolls-Royce Motor Cars ក្នុង​នោះ​ផងដែរ។

ដោយបានចាប់ផ្ដើមក្នុងខែមេសាដែលលក្ខខណ្ឌហាមឃាត់ការធ្វើដំណើរត្រូវបានកំណត់ដាក់ចេញនៅទូទាំងពិភពលោក កម្មវិធីប្រកួតប្រជែងនេះទទួលបាននូវជោគជ័យភ្លាមៗ។ ដូច្នេះហើយ កាល​បរិច្ឆេទ​ផុតកំណត់ដើមសម្រាប់ការទទួលពាក្យក៏ត្រូវបានពន្យារ។ ដោយត្រូវបានស្នើឲ្យឌីហ្សាញម៉ូត​សម្រាប់​តែ ‘Rolls-Royce នាពេលអនាគតក្នុងក្ដីសុបិន’ របស់ពួកគេ កុមារមានសេរីភាពពេញ​លេញក្នុង​ការប្រើប្រាស់គំនិតច្នៃប្រឌិត ដែលអាចឲ្យពួកគេបង្កើតនូវគំនិតដែលមានវិសាលភាព ភាពទំនើប និងទស្សនវិស័យដ៏អស្ចារ្យហួសពីឆ្ងាយដែននៃការរចនាម៉ូតរថយន្ដទៅទៀត។

បេក្ខជនបានបញ្ចូលម៉ូតរចនាតាមទម្រង់ (ក្នុងចំណោមផ្សេងទៀត) សត្វយូនីខន សត្វអណ្តើក យានអវកាស ពីរ៉ាមីតអេហ្ស៊ីប រូបភាពប៉ាប្លូពិកាសូ និងសត្វឃ្មុំ។ ម៉ូតរចនាជាច្រើនមានសមត្ថភាព​ហោះហើរលើអកាស ឬធ្វើដំណើរក្រោមទឹក។ ម៉ូតរចនាក៏មានបង្ហាញនូវការប្រើឧបករណ៍វៃឆ្លាត និងបច្ចេកវិទ្យាថ្មីៗក្នុងការសន្សំសំចៃពលកម្ម ផ្ដល់ភាពរីករាយ និងការកំសាន្ត ព្រមទាំងអត្ថប្រយោជន៍​ដល់មនុស្សជាតិ និងបរិស្ថានផងដែរ។

ឆ្លុះបញ្ចាំងអំពីកម្មវិធីប្រកួតប្រជែងនេះ Torsten Müller-Ötvös នាយកប្រតិបត្តិរបស់ Rolls-Royce Motor Cars បានមានប្រសាសន៍ថា “ជួសមុខឲ្យខ្លួនខ្ញុំផ្ទាល់ និងគ្រប់គ្នានៅ Rolls-Royce ខ្ញុំសូមថ្លែងអំណរគុណ​ដល់​អ្នក​រចនា​​ម៉ូតវ័យក្មេងគ្រប់រូបដែលបានចូលរួមក្នុងការប្រកួតប្រជែងនេះ និងអរគុណសម្រាប់​រាល់ការគិតគូរ ការខិតខំប្រឹងប្រែង និងគំនិតច្នៃប្រឌិតដែលដែលបានបញ្ចូលទៅក្នុងម៉ូតរចនារបស់​ពួកគេ។ នៅក្នុងនោះគឺមានទេពកោសល្យដ៏អស្ចារ្យមួយចំនួន ហើយខ្ញុំនឹងមិនមានការភ្ញាក់ផ្អើល​នោះទេ ប្រសិនបើថ្ងៃណាមួយបេក្ខជនរបស់យើងមួយចំនួនអាចនឹងបន្តចាប់យកអាជីពជាអ្នករចនា​ម៉ូតរថយន្ត – ប្រហែលជាអាចនៅក្រុមហ៊ុន Rolls-Royce ផងដែរ” នោះ។

លោកបានធ្វើការសន្និដ្ឋានថា “ចំណុចសំខាន់បំផុតដែលខ្ញុំទទួលបានពីកម្មវិធីប្រកួតប្រជែងនេះគឺថា ទោះយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏យើងនៅតែមានអំណាចក្នុងការបង្កើតរបស់អស្ចារ្យ​បានដែរ ពីព្រោះយើងមានសេរីភាពក្នុងការស្រមើស្រមៃបានជានិច្ច។ ខ្ញុំសង្ឃឹមថា កុមារដែលបាន​ចូល​រួម​នឹងដឹងអំពីចំណុចនេះផងដែរ ហើយវានឹងជាចំណុចវិជ្ជមានមួយដែលពួកគេអាច​ទទួលបាន​ពីបទពិសោធន៍របស់ពួកគេក្នុងអំឡុងពេលមានជំងឺរាតត្បាតទូទាំងពិភពលោកនេះ។”

ម្ចាស់ជ័យលាភីទៅតាមប្រភេទ:
បច្ចេកវិទ្យា
Rolls-Royce Bluebird II ដោយ Chenyang អាយុ 13 ឆ្នាំ ប្រទេសចិន

បរិស្ថាន
Rolls-Royce Capsule ដោយ Saya អាយុ 6 ឆ្នាំ ប្រទេសជប៉ុន

ភាពអស្ចារ្យ
Rolls-Royce Turtle Car ដោយ Florian អាយុ 16 ឆ្នាំ ប្រទេសបារាំង

ភាពរីករាយ

Rolls-Royce Glow ដោយ Léna អាយុ 11 ឆ្នាំ ប្រទេសហុងគ្រី

បេក្ខជនទទួលបានពិន្ទុខ្ពស់:
Rolls-Royce Bolt ដោយ Declan អាយុ 10 ឆ្នាំ ចក្រភពអង់គ្លេស
Rolls-Royce Prosperity ដោយ Tim អាយុ 9 ឆ្នាំ ប្រទេសអាល្លឺម៉ង់
Rolls-Royce House of Esperanto ដោយ Alisa អាយុ 6 ឆ្នាំ ប្រទេសរុស្ស៊ី

ព័ត៌មានបន្ថែម
លោកអ្នកអាចស្វែងរកព្រឹត្តព័ត៌មាន និងខិតប័ណ្ណព័ត៌មានទាំងអស់របស់យើងខ្ញុំ ក៏ដូចជារូបថត និង​វីដេអូច្បាស់ខ្លាំងអាចដោនឡូតបាននៅគេហទំព័រផ្សព្វផ្សាយរបស់យើងខ្ញុំ PressClub ឬ ទីនេះបាន​ផងដែរ។

កំណត់សម្គាល់
ក្រុមហ៊ុន Rolls-Royce Motor Cars គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយ BMW Group និងជាក្រុមហ៊ុនដាច់ដោយឡែកទាំងស្រុងពីក្រុមហ៊ុន Rolls-Royce plc ដែលជាក្រុមហ៊ុន​ផលិត​ម៉ាស៊ីនយន្តហោះ និងប្រព័ន្ធកង្ហារយន្ដហោះ។ អ្នកជំនាញជាង 2,000 នាក់បានបម្រើការងារនៅ​ការិយាល័យ​កណ្ដាល និងរោងចក្រផលិតរបស់ Rolls-Royce Motor Cars នៅ Goodwood, West Sussex ដែលជាទីកន្លែងតែមួយគត់ក្នុងពិភពលោកដែលផលិតដោយដៃនូវរថយន្ដដ៏ប្រណិតបំផុតរបស់ ក្រុមហ៊ុន។

ទំនាក់ទំនង | ថ្នាក់តំបន់
Bussaraporn Charoenkulsak (Gaem) ​+66 8166 51995​bussaraporn.c@rrmcapac.com
Joyce Lua​+60 16 200 6142​​joyce.lua@rrmcapac.com
Cheryl Lim​+65 9833 7321​cheryl.lim@rrmcapac.com
Chloe Bui​+84 38 7717442 ^​chloe@rrmcapac.com
Hal Serudin​+65 6838 9675 ​​hal.serudin@rolls-roycemotorcars.com
Helpdesk​+65 9017 6272 *​​info@rrmcapac.com
​+66 830766196
*WhatsApp
^Zalo

Share This Post: