មើលវិដេអូស្តែងៗ ពេទ្យធ្មេញបើកឡានល្បឿនលឿនបំ បុកម៉ូតូឡើងចេញផ្កាភ្លើង និងថយក្រោយរកកិនទៀត
នេះជាវិដេអូរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត Lexus បើកបំបុកហេីយថយកិនបណ្ដាលអោយមនុស្សស្លាប់នោះគឺ កេីតឡេីងនៅ ចំណុចផ្លូវ ១៧៣ កែងផ្លូវ ៣២៨ សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌ បឹងកេងកង វេលាម៉ោង ២៣:៣០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ ដោយរថយន្តបានបេីកបុកម៉ូតូជនរងគ្រោះ ពីក្រោយ ។

ជនបង្កឈ្មោះ យ៉ាន់ណា លីណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ ៥ អឹម ក្រុមទី ៤ ភូមិ ព្រៃព្រីងខាងត្បូងទី ១ សង្កាត់ចោមចៅ ២ ខណ្ឌ ពោធិ៍សែនជ័យ ។ រថយន្ដជនបង្ក ម៉ាក Lexus NX 200 T ស្លាកលេខ ភ្នំពេញ 2BH-8494 ភ្នំពេញ ។
សមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានឃាត់ខ្លួនជនបង្កនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ។ លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បានបន្តថា ថ្ងៃស្អែកសមត្ថកិច្ចរបស់លោកនឹងបញ្ជូនសំណុំរឿងករណីនេះទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមច្បាប់ ។ តាមរយៈវីដេអូដែលបានចែកចាយលេីបណ្ដាញសង្គម ហ្វេសប៊ុក ឃេីញថា ជបង្កពិតជាមានចរិកឃោរឃៅព្រៃផ្សៃណាស់ បន្ទាប់ពីបុកជនរងគ្រោះពីក្រោយមិនស្លាប់ហេីយជនបង្កបានបេីកថយក្រោយកិនជនរងគ្រោះបន្ថែមរហូតដល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ បច្ចុប្បន្នជនរងគ្រោះកំពុងតំកល់ធ្វេីបុណ្យនៅវត្តសំរោងអណ្ដែត ។ មហាជនបានថ្កោលទោសចំពោះ ទង្វើព្រៃផ្សៃរបស់អ្នកបេីកបរ យ៉ាន់ណា លីណា និងសូមអោយតុលាការផ្ដន្ទាទោសជនបង្កអោយបានធ្ងន់ធ្ងរ៕

