ព័ត៌មានជាតិ
បិទចរាចរណ៍បណ្តោះអាសន្នផ្លូវជាតិ-ផ្លូវខេត្តចំនួន០៥ខ្សែ នៅក្នុងខេត្តព្រះវិហារ
BY Khmernote Media
October 17, 2020
យោងតាមសេចក្តីជូនដំណឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឲ្យផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បានទេ។

រូបតំណាង
អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការបិទចរាចរណ៍ទាំងស្រុងចំពោះរថយន្តដឹកទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៩, ៦២, ៦៤, ៩៥, និងផ្លូវខេត្តលេខ២៦២៧ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានជូនដំណឹងជាថ្មី ក្នុងគោលបំណង ដើម្បីចូលរួមថែរក្សា ផ្លូវ-ថ្នល់ កុំអោយបាក់ស្រុត និងធានាដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព៕
