គិតគូពលរដ្ឋជានិច្ច! អាជ្ញាធរខណ្ឌដង្កោដាក់កម្លាំងជិះទូកល្បាតតាមបុរីដែលជន់លិច នៅពេលយប់ ដើម្បីជួយការពារចោរគាស់ផ្ទះប្រជាពលរដ្ឋ (មានវីដេអូ)
- October 17, 2020
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១០:៣៥នាទីយប់ ថ្ងៃទី១៦ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង នៅតែបន្តចេញល្បាតតាមបុរីនានាដែលត្រូវបានជន់លិចដោយសារជំនន់ទឹកស្ទឹង ដេីម្បីការពារ និងទប់ស្កាត់កុំឲ្យមានករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ ដែលត្រូវបានបិទទ្វារចាក់សោរ ដោយចាកចេញទៅរកទីទួលសុវត្ថិភាព ៕
- Share This Post: