ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធ ព័ត៌មានសង្គមហ្វេសប៊ុកថាមានចោរលួចគាស់ផ្ទះនៅក្នុងបុរីភពថ្មី៣
- BY
- srey nuch
- October 17, 2020
រាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុង និងបកស្រាយបំភ្លឺចំពោះ ការបង្ហោះព័ត៌មាននៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកមួយចំនួនបានចុះផ្សាយថា មានករណីចោរគាស់ផ្ទះប្រជាពលរដ្ឋនៅបុរីពិភពថ្មី៣ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។
តាមការបញ្ជាក់របស់លោកស្នងការ និងលោកអធិការខណ្ឌដង្កោ ដែលប្រចាំការនៅយប់ថ្ងៃទី១៥ ខែតុលា បានបញ្ជាក់ថា មិនមានករណីគាស់ផ្ទះប្រជាពលរដ្ឋណាមួយដូចផេកទាំងនោះបានចុះផ្សាយនោះទេ។ ការចុះផ្សាយខុសពីការពិតនេះ គឺក្នុងគោលបំណងអាក្រក់ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងដើម្បីបំពុលបរិយាកាសសង្គម នៅពេលដែលរាជធានី ខេត្តជាច្រើនកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ជាក់ស្តែងដោយសារតែម្ចាស់ផ្ទះទៅបើកសោរយករបស់របរហើយប្រញ៉ាប់ពេក ទើបម្ចាស់ភ្លេចចាក់សោរផ្ទះ។
បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច ក៏គ្មានការបាត់បង់ទ្រព្យសម្បត្តិអ្វីនោះទេ។ ជាមួយនោះសមត្ថកិច្ចចម្រុះតែងតែចេញល្បាតជាប្រចាំដើម្បីជួយសង្គ្រោះ និងការពារ ទប់ស្កាត់ កុំឲ្យមានជនឆ្លៀតឱកាសមួយចំនួនតូច បន្លំចូលលួច ឬគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
- Share This Post: