ព័ត៌មានជាតិ

ជនបង្កដែលបេីករថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនារសៀលថ្ងៃនេះ

BY
srey nuch
October 17, 2020

រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២៣​និង៣០នាទីយប់​ នៅចំណុច​ ផ្លូវ​១៧៣​ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខភ្នំពេញ 2BH-8494 ជាមួយ​ម៉ូតូម៉ាក​ Honda C125​ ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ កណ្តាល​ 1AI-3848 ។

រថយន្ត​ Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣​ ទិសដៅពីជេីងទៅត្បូង​ ដល់កន្លែងកេីតបានបុកម៉ូតូពីក្រោយ​ រួចបេីកថយកិនបន្ថែមទៀត​ បណ្តាលឲ្យអ្នកបេីកម៉ូតូ​ស្លាប់នៅកន្លែងកេីត​ហេតុ​ និង​ អ្នករួមដំណេីរម៉ូតូ​ របួសធ្ងន់​។ អ្នកបេីកបររថយន្តបង្កមានឈ្មោះ​ យ៉ាន់ណា​ លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ​ (ឃាត់ខ្លួនបណ្តោះអាសន្ន​)​ ស្នាក់នៅផ្ទះលេខ៥អឹម​ ក្រុមទី៤​ ភូមិព្រៃព្រីងខាងត្បូងទី១​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​។

​ភាភីម៉ូតូជាជនរងគ្រោះបេីកបរដោយឈ្មោះ​ ខុន​ តុង​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅផ្លូវបេតុង​ ភូមិ០១​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ (ស្លាប់) និងអ្នករួមដំណេីរឈ្មោះ​ ពៅ​ ម៉ត់​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ មុខរបររត់កង់បី​ ស្នាក់នៅភូមិស្រះកែវ​ សង្កាត់ក្រាំងស្វាយ​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ ( របួសធ្ងន់​ ) ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: