ព័ត៌មានជាតិ

ផ្អាកបណ្ដោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរលើផ្លូវជាតិ-ផ្លូវខេត្ត០៤ខ្សែ ក្នុងខេត្តបាត់ដំបង

BY
srey nuch
October 17, 2020

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានបង្ហាញពី សេចក្តីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ផ្លូវខេត្តលេខ១៥៧០ (បំបែកផ្លូវជាតិលេខ ៥៧ ដល់អាងកំពីងពួយ) ផ្លូវខេត្តលេខ ១៥៩សេ (បំបែកផ្លូវជាតិលេខ ៥៧បេ បវេល ដល់ អូរស្ងួត) និងផ្លូវខេត្តលេខ ១៥៩បេ១ (បំបែកផ្លូវខេត្តលេខ ១៥៩បេ ដល់ផ្លូវខេត្តលេខ ១៥៧០) ស្ថិតក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង។

ដោយសារក្រោយទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណំដែលអាចកើតជាជំនន់ទឹកភ្លៀងជាលើកទី២ ដែលធ្វើឲ្យផ្លូវទូទាំងខេត្ត រងនូវការខូចខាតយ៉ាងខ្លាំង។ ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានជាយថហេតុ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្ដោះអាសន្ននូវ រថយន្តធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ផ្លូវខេត្តលេខ១៥៧០ (បំបែកផ្លូវជាតិលេខ ៥៧ ដល់អាងកំពីងពួយ) ផ្លូវខេត្តលេខ ១៥៩សេ (បំបែកផ្លូវជាតិលេខ ៥៧បេ បវេល ដល់ អូរស្ងួត) និងផ្លូវខេត្តលេខ ១៥៩បេ១ (បំបែកផ្លូវខេត្តលេខ ១៥៩បេ ដល់ផ្លូវខេត្តលេខ ១៥៧០) ក្នុងភូមិសាស្រ្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ការជូនដំណឹងជាថ្មី ដើម្បីចូលរួមការថែរក្សាផ្លូវថ្នល់ស្ពាន កុំឲ្យបាក់ស្រុត និងធានាការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ នឹងអនុវត្តបានល្អនូវសេចក្ដីជូនដំណឹងនេះដោយស្មារតីយោគយល់ និងធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់ ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង

Share This Post: