ព័ត៌មានជាតិ

ជាចៅអធិការវត្តដែរ មិនគួរណាមានគំនិតអាក្រក់ផលិត និងរក្សារូបភាពបែបនេះរបស់ក្មេងៗសោះ

BY
Khmernote Media
October 17, 2020

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមន្ទីរធម្មការ និងសាសនាខេត្ត បានឃាត់ខ្លួនជនសង្ស័យឈ្មោះ នន់ និមល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (អតីតជាចៅអធិការវត្ត) មានទីលំនៅ ភូមិអូតាប៉ាង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីផលិត និងរក្សាកាន់កាប់រូបភាពអាសអាភាសកុមារអាយុក្រោម ១៨ឆ្នាំ។

ក្រោយពីបានការសាកសួរ និងស្តាប់ចម្លើយរបស់ជនសង្ស័យ កម្លាំងជំនាញនៃនាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Share This Post: