ព័ត៌មានជាតិ

អ្នកឧកញ៉ា ហុង ពីវ ឧបត្ថម្ភអង្ករចំនួន ១០០តោន ដើម្បីយកទៅផ្គត់ផ្គង់ និងចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ

BY
Khmernote Media
October 18, 2020

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ នេះ អ្នកឧកញ៉ា ហុង ពីវ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ពិភពថ្មី បានចូលរួមបរិច្ចាគថវិកាចំនួន៥០មុឺនដុល្លារ សម្រាប់ជួយជនរងគ្រោះដោយសារទឹកជំនន់។ លើសពីនេះទៅទៀតបើតាមការថ្លែងនៅក្នុងជំនួបសួរសុខទុក្ខដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងខណ្ឌដង្កោ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអ្នកឧកញ៉ា ហុង ពីវ ដែលបានផ្តល់កន្លែងស្នាក់នៅដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅក្នុងបុរីពិភពថ្មីគួរស្រូវ២ ។

ពេលនេះអ្នកឧកញ៉ា ហុង ពីវ អគ្គនាយកពិភពថ្មីគ្រុប បានឧបត្ថម្ភអង្ករចំនួន ១០០តោន ជូនសាលារាជធានីភ្នំពេញ ដើម្បីយកទៅផ្គត់ផ្គង់ និងចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទៀតផង។ នេះជាទឹកចិត្តប្រពៃមួយដែលឃើញអ្នកឧកញ៉ាហុង ពីវ តែងតែជួយឧតបត្ថម្ភ៕

Share This Post: