ព័ត៌មានជាតិ

យប់មិញនេះ មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានទឹកជន់លិចយ៉ាងជ្រៅ, ទឹកជន់នេះមួយផ្នែកជាទឹកភ្លៀងក្នុងខេត្ត និងមួយផ្នែកជាទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ

BY
Khmernote Media
October 18, 2020

បន្ទាយមានជ័យ៖ កម្លាំងសង្គ្រោះមានកងពលតូចទ័ពពិសេស (៩១១) យោធា កងរាជអាវុធហត្ថ និងនគរបាលខេត្ត ចុះជួយជម្លៀសប្រជាពលរដ្ឋទាំងយប់ភ្លាមៗដោយជំនន់ទឹកភ្លៀងបានបន្តលិចលង់កាន់តែខ្លាំង នៅតំបន់មួយចំនួនទៀតក្នុងស្រុកថ្មពួក អូរជ្រៅ និងក្រុងប៉ោយប៉ែតផងដែរ។ មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ត្រូវបានទឹកជន់លិចយ៉ាងជ្រៅនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ទឹកនេះមួយផ្នែកជាទឹកភ្លៀងក្នុងខេត្ត និងមួយផ្នែកជាទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ។

ក្រុមគ្រូពេទ្យប្រមាណជា១០០នាក់ និងអ្នកជំងឺ១៣នាក់ ត្រូវបានដឹកជម្លៀសពីមន្ទីរពេទ្យបង្អែកថ្មពួក ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក៕

 

Share This Post: