ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភអ្នកបាត់បង់ជីវិត ដោយសារលង់ទឹក សរុប២០នាក់ ក្នុងមួយគ្រួសារទទួលបាន១០លានរៀល

BY
Khmernote Media
October 18, 2020

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងនេះ ប្រទេសកម្ពុជាបានរងសម្ពាធ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ជាច្រើន បណ្តាលឲ្យនៅតាមតំបន់មួយចំនួនរងការលិចលង់ ខូចខាតទ្រព្យសម្បត្តិ ជាច្រើន ថែមទាំងមានអ្នកបាត់បង់អាយុជីវិត ដោយសារតែលង់ទឹកផងដែរ។

កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ថវិកាឧបត្ថម្ភជូនគ្រួសារសពដែលបានរងគ្រោះលង់ទឹកស្លាប់សរុប២០នាក់ ដោយសារទឹកជំនន់នៅទូទាំងប្រទេស ដោយក្នុងមួយគ្រួសារសពទទួលបាន ១០លានរៀល និងផ្តល់ថវិកា១០ម៉ឺនដុល្លារបន្ថែមទៀត ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង៕

Share This Post: