ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចង្រៃមែន! ឃាត់ខ្លួនក្មេងទំនើងប្រើកាំបិតដាវកាប់ ស៊ូជី ដែលជាសញ្ញាដាក់លើផ្លូវកំពុងសាងសង់ ខូចខាតអស់ចំនួន ១៥ ដើម

    BY Khmernote Media October 18, 2020
    ចង្រៃមែន! ឃាត់ខ្លួនក្មេងទំនើងប្រើកាំបិតដាវកាប់ ស៊ូជី ដែលជាសញ្ញាដាក់លើផ្លូវកំពុងសាងសង់ ខូចខាតអស់ចំនួន ១៥ ដើម

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការបញ្ជាក់ពី ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននជនសង្ស័យម្នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនាកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ វេលា ម៉ោង១៧និង០០នាទី នៅចំណុច លើផ្លូវវៀងក្រុង ដែលក្រុមហ៊ុនជប៉ុនកំពុងសាងសង់ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    ជនសង្ស័យខាងលើមានឈ្មោះ កាំង កាន ភេទ ប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ ។ ដោយជននេះបានយកកាំបិតដាវកាប់ ស៊ូជី ដែលជាសញ្ញាដាក់លើផ្លូវកំពុងសាងសង់ ខូចខាតអស់ចំនួន ១៥ ដើម ។ សមត្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំនុំរឿងតាមនីតិវិធីបញ្ជូនទៅការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត៕

    Share This Post: