ព័ត៌មានជាតិ

ទុក្ខជាន់ទុក្ខ! ផ្ទះលិចទឹកហើយ ឥលូវត្រូវអគ្គិភ័យឆាបឆេះអស់ទៀត នៅក្នុងខណ្ឌដង្កោ

BY
Khmernote Media
October 18, 2020

ភ្នំពេញ: ករណីអគ្គិភ័យដែលឆាបឆេះផ្ទះមួយកន្លែង កាលពីនៅវេលាម៉ោង ៥និង៤០នាទីព្រឹក ថៃ្ងអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១០៤ ភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

+ម្ចាស់ឈ្មោះ ព្រឹល ស៊ីដេត ភេទប្រុស អាយុ ៣៩ឆ្នាំ (ជនជាតិ ខ្មែរ)
– មុខរបរ : លក់នំប៉័ងសាច់ (រទេះរុញ)
– មូលហេតុ៖ ដុតទៀនបង្កជាអគ្គិភ័យ
– ប្រភេទសំណង់: ថ្មក្រោមឈើលើ (ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ)
– ខូចខាតសម្ភារ:ផ្ទះខូចខាតទាំងស្រុង, ម៉ូតូមួយគ្រឿង , ប្រាក់ខ្មែរចំនួន មួយលានរៀល, ប្រាក់ដុល្លារចំនួន ២០០ដុល្លារ ពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ
– ស្លាប់មនុស្ស : គ្មាន
– របួសមនុស្ស : គ្មាន
– រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រ គូប
– ពន្លត់ចប់ : នៅវេលាម៉ោង ៧និង០០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល៕

Share This Post: