លោកជំទាវឱ វណ្ណឌីន កំពុងចាត់ជំនាញពិនិត្យនិងស្រាវជ្រាវករណី ឡានក្រុងរដ្ឋដឹកអ្នកដំណើរបរទេសពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនរង់ចាំលទ្ធផលធ្វើតេស្តកូវីដ១៩
កាលពីថ្ងៃៗនេះ មានការបង្ហោះនិងស៊ែរតៗគ្នា ករណីវិដេអូមួយដែល យប់ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ដែលថតសកម្មភាពរថយន្តក្រុងទម្លាក់អ្នកដំណើរទើបត្រលប់ពីក្រៅប្រទេសឲ្យចុះមុន យកទៅធ្វើចត្តាឡីស័ក តេស្តរក មេរោគ COVID19 ពីសំណាក់មន្ត្រីសុខាភិបាល។

ខាងក្រោមនេះជាសារពីមន្ត្រី អន្តោប្រវេសន៍ ៖ អ្នកមិនត្រឹមតែជាអ្នកបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ អង្គភាពខ្ញុំទេ អ្នកកំពុងបំផ្លាញកិច្ចខិតខំរបស់ថ្នាក់ដឹកនាំជាតិ និងប្រជាជាតិទាំងមូលតែម្តង ដោយសារផលប្រយោជន៍បន្តិចបន្តួច ។ អ្នកលក់មនសិកា អ្នកឯងបំផ្លាញក្តីសង្ឃឹមនិងសេចក្តីសុខសាន្តប្រជាពលរដ្ឋនៃកម្ពុជា តើសង្ឃឹមអីទៀត ? ក្រសួងសុខាភិបាលត្រូវតែមានការបកស្រាយឲ្យបានត្រឹមត្រូវ ។ សកម្មភាព ទំលាក់ភ្ញៀវជាជនជាតិចិនដែលទើបចុះពីលើយន្តហោះ ហើយត្រូវយកទៅធ្វើចត្តាឡីសក្តិ តេស្តរក មេរោគ COVID19 ពីសំណាក់មន្ត្រីសុខាភិបាល ។ កេីតហេតុនៅខាងមុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ យប់ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ។
ចំពោះករណីខាងលើលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឆ្លើយតបថា៖ “ខ្ញុំបានឃេីញហេីយ បានចាត់ជំនាញពិនិត្យនិងស្រាវជ្រាវករណីនេះហេីយ។ អរគុណ”៕


