ព័ត៌មានជាតិ

ស្នងការរាជធានី ចេញសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធចំពោះផេកមួយចំនួនដែលផ្សាយថា “ឆ្នោតយួនឃុបឃិតនៅសែនសុខ” ជាក់ស្តែងសមត្ថកិច្ចប៉ុស្តិ៍ចំនួន ៣ ទៅដល់ពិនិត្យទីតាំងទាំងនោះឃើញថា បើកតែអាជីវកម្មឆ្នោតខ្មែរដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវតែប៉ុណ្ណោះ​

BY
Khmernote Media
October 18, 2020

យោងតាមការចុះផ្សាយរបស់ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចេញសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ចំពោះផេកមួយបានចុះផ្សាយថា​ ឆ្នោតយួនឃុបឃិតនៅសែនសុខ​ ការចុះផ្សាយខាងលេីនេះជាព័ត៌មានមិនពិត​ ជាក់ស្តែងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានចុះដល់ចំណុចទីតាំងខាងលើ ពិនិត្យឃើញថាទីតាំងទាំងនោះមានបើកតែអាជីវកម្មឆ្នោតខ្មែរដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវតែប៉ុណ្ណោះ​ ហេីយសមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំ​ និងធ្វេីកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មទាំងនោះ​ មិនឲ្យមានបើកល្បែងស៊ីសងខុសច្បាប់​ និងឆ្នោតវៀតណាម​ឡេីយ​ ៕

 

Share This Post: