ព័ត៌មានជាតិ
ទំនប់ត្រពាំងវែង ក្នុងខេត្តឧត្តរមានជ័យ ហក់ឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្នហើយ
BY Khmernote Media
October 19, 2020
ខេត្តឧត្តរមានជ័យ ៖ យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅវេលានេះទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង កម្ពស់មានការហក់ឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្ន ទឹកហូរកាត់លើខ្នងទំនប់បរិមាណធារទឹកផ្នែកខាងលើហូរចូលខ្លាំង និងមានភ្លៀងធ្លាក់ផង ។

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បទបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយម បញ្ជាគ្រឿងចក្រកាត់តួរទំនប់ប្រវែង ២០ម៉ែត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរិមាហេដ្ឋារចនាសម្ពន្ធ័ប្រព័ន្ធធារាសាស្រ្ត និងលំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរទំនប់ផងដែរ ៕
