បច្ចេកវិទ្យា

លោក G-Devith និងកញ្ញា ទេព បូ​ព្រឹក្ស ដែលជាតារាងតំណាង realme បានចុះជួយប្រជាជនដែលរងគ្រោះដោយគ្រោះទឹកជំនន់

BY
Khmernote Media
October 19, 2020

កាលពីថ្មីៗនេះ មានការធ្លាក់ភ្លៀងបន្តជាច្រើនថ្ងៃ បណ្តាលអោយតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជាបានទទួលរងការប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះទឹកជំនន់ និងមានមនុស្សជាច្រើនបានរងរបួស ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តថា គ្រោះទឹកជំនន់នេះ បានបណ្តាលអោយស្រែចម្ការជាច្រើន ហិកតា រួមទាំងផ្ទះជាច្រើនខ្នងត្រូវបានលិចនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានទទួលរងការខូចខាត។

realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានយកចិត្តទុកដាក់នឹងប្រជាជនដែលកម្ពុជាដែលរងគ្រោះដោយទឹកជំនន់និងជួយពួកគាត់ឆ្លងកាត់ការលំបាក ស្ម័គ្រចិត្តជួយក្នុងគ្រាលំបាក ដោយបានចែកជូននូវសម្ភារៈចាំបាច់មួយចំនួនដល់ប្រជាជននៅតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ។

នៅថ្ងៃទី17ខែតុលា realme បានចូលរួមជាមួយនឹងអ្នកតំណាងរបស់ realme គឺលោក G-Devith និងកញ្ញា ទេព បូព្រឹក្ស ទិញនូវសម្ភារៈមួយចំនួន ដូចជាភេសជ្ជៈ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន នាំ យកចែកជូនដល់ប្រជាជននៅខេត្តបាត់ដំបង ស្រុកថ្មគោល ឃុំគោកឃ្មុំ ចំនូួន114គ្រួសារ ដើម្បីជួយដោះស្រាយបញ្ហាចាំបាច់មួយចំនួននិងចូលរួមចំណែកឆ្លងការលំបាកនៃគ្រោះទឹកជំនន់ជាមួយគ្នា។

លោក G-devith និងកញ្ញា ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍ពោរពេញដោយសេចក្តីរីករាយដែលបានចូលរួមចំនែកនាំយកជំនួយមកជួយដល់ប្រជាជនដែលរងគ្រោះដោយសារគ្រោះទឹកជំនន់នៅនៅខេត្តបាត់ដំបង ស្រុកថ្មគោល ឃុំគោកឃ្មុំ ចំនូួន114គ្រួសារ។ ដោយប្រជាជនពិតជាត្រូវការជំនួយខ្លាំងណាស់ក្នុងគ្រាដ៏លំបាក មួយនេះ។ ហើយតារាតំណាងទាំងពីរក៏សង្ឃឹមថានឹងអាច ផ្តល់ជំនួយបន្ថែមទៀត។ ជាចុងក្រោយសូមជូនពរអោយប្រជាជនកម្ពុជាទាំងអស់រួចផុតពីគ្រោះធម្មជាតិនានាក្នុងពេលដ៏ខ្លីខាងមុខ។

ដោយមានទឹកចិត្តសប្បុរសធម៌ លោកG-Devithនិងកញ្ញា ទេព បូព្រឹក្ស ដែលជាអ្នកតំណាងរបស់ realme ក៏បានចុះនិងចែកអំណោយដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់។ ប្រឈមនឹងគ្រោះទឹកជំនន់នេះ realme ដែលជាម៉ាកបច្ចេកវិទ្យាពេញនិយមបានចូលរួមសកម្មភាពសង្គម យកចិត្តទុកដាក់នឹងស្ថានភាពគ្រោះទឹកជំនន់ នៅកម្ពុជា ចែករំលែកភាពកក់ក្តៅនិងក្តីស្រលាញ់ ដោយចូលរួមជាមួយនឹងអ្នកតំណាងរបស់ realme គឺលោក G-Devith និងកញ្ញា ទេព បូព្រឹក្ស បន្តចូលរួមសកម្មភាពសប្បុរស ជំនះនូវការលំបាកជាមួយប្រជាជនកម្ពុជា។

Share This Post: