ល្បីថា iPhone ស៊េរីថ្មីឆ្នាំនេះនឹងប្ដូរមកប្រើរន្ធសាកថ្មប្រភេទ USB-C វិញ
- June 14, 2018
អាចនិយាយបានថា នេះគឺជាការទន្ទឹងរងចាំមួយរបស់អតិថិជនភាគច្រើនទៅលើក្រុមហ៊ុន Apple ក្នុងការផ្លាស់ប្ដូររន្ធសាកថ្មមកជាប្រភេទ USB-C វិញសម្រាប់ iPhone។ យោងតាមពាក្យចចាមអារាមពីប្រទេសចិន ការអភិវឌ្ឍនេះអាចនឹងត្រូវបានធ្វើឡើងនាឆ្នាំក្រោយ។
ប្រភពពី IC បានប្រាប់គេហទំព័រ Digitimes ថា ក្រុមហ៊ុន Apple បាននឹងកំពុងមមាញឹកជាមួយនឹងការកែលម្អលើឧបករណ៍សាកថ្មដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ iPhone និង iPad ឆ្នាំ2019។ ហើយនេះ ក៏ជាមូលហេតុដែលយើងមិនទាន់ទទួលបាន USB-C នៅលើ iPhone សម្រាប់ពេលបច្ចុប្បន្ននេះដែរ។
ទោះជាយ៉ាងណា ពត៌មាននេះមិនបានបញ្ជាក់ច្បាស់លាស់ទេថា USB-C នឹងត្រូវបានប្រើនៅលើខ្សែទាំងពីរនៃ iPhone រឺគ្រាន់តែសម្រាប់ភ្ជាប់ទៅនឹងកុំព្យូទ័រ រឺយ៉ាងណា។ ប៉ុន្ដែ យើងជឿជាក់ថាក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្ដូររន្ធសាកថ្មខ្លួនមកជា USB-C វិញ ពោលគឺរំលងជំនាន់ USB-A និងបោះបង់រន្ធ Lightning ចោល។

Fu
ប្រភព៖ gsmarena
- Share This Post:






