iPhone ស៊េរីថ្មីនៅឆ្នាំនេះ នឹងមានបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន
កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple ទើបតែបង្ហាញជាផ្លូវការនូវ software ថ្មីៗទាំង៤របស់ខ្លួន ដែលមានដូចជាប្រព័ន្ធប្រតិបត្តិការកុំព្យួទ័រ MacOs, ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃ iOS, ប្រព័ន្ធប្រតិបត្តិការនាឡិកាឆ្លាតវៃ WatchOS និងប្រព័ន្ធប្រតិបត្តិការទូរទស្សន៍ឆ្លាតវៃ tvOS។
យោងតាមអ្នកវិភាគដ៏ល្បីឈ្មោះមួយរូបបានឲ្យដឹងថា iPhone ស៊េរីថ្មីឆ្នាំនេះនឹងបំពាក់បច្ចេកវិទ្យាសាកថ្មលឿន (Fast Charge)។ អ្នកវិភាគបានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងផ្លាស់ប្តូរមកប្រើប្រាស់កំលាំងភ្លើង 9V 2A និង 5V 3A វិញ ខណៈបច្ចុប្បន្នប្រើប្រាស់ត្រឹមកំលាំងភ្លើង 5V 2A ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានចាប់ផ្តើមបញ្ចេញបច្ចេកវិទ្យាសាកថ្មល្បឿនលឿនជាមួយនឹង iPhone 8 និង 8 Plus នាពេលកន្លងទៅ ហើយឆ្នាំនេះអ្នកប្រើប្រាស់ទាំងអស់នឹងពេញចិត្តជាមួយនឹងការសាកថ្មល្បឿនលឿននៅលើ iPhone ជំនាន់ថ្មី ដែលគ្រោងចេញនាពេលឆាប់ៗនេះ៕

អត្ថបទ៖ ឌី
ប្រភព៖ phonearena