ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនរងគ្រោះដោយសារទឹកជំនន់

    BY Khmernote Media October 20, 2020
    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនរងគ្រោះដោយសារទឹកជំនន់

    ចាប់តាំងពីពាក់កណ្តាលខែតុលា កន្លងមកនេះ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលខ្យល់ព្យុះ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ជាច្រើន បណ្តាលឲ្យនៅតាមតំបន់មួយចំនួនរងការលិចលង់ ខូចខាតទ្រព្យសម្បត្តិ ជាច្រើន ថែមទាំងមានអ្នកបាត់បង់អាយុជីវិត ដោយសារតែលង់ទឹកផងដែរ ហើយប្រជាពលរដ្ឋរាប់សែននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនរកកន្លែងទីទួលសុវត្ថិភាព។

    ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចតេជោ ក៏បានអញ្ជើញចុះធ្វើការត្រួតពិនិត្យដោយផ្ទាល់នៅក្នុងខណ្ឌដង្កោម្តងរួចមកហើយ។ នាព្រឹកនេះសម្តេចតេជោ នឹងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យទៀត ដើម្បីធ្វើការត្រួតពិនិត្យស្ថានភាពទឹកជំនន់ ក៏ដូចជាចុះសួរសុខទុក្ខប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ បានបញ្ជាក់ឲ្យដឹងថា ” ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់
    ទឹកភ្លៀង។ ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០។ ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។ សូមអរគុណសប្បុរសជនដែលជួយផ្តល់ ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។ តាមរយៈរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោមជាតិឬចុះចែកផ្ទាល់ដល់ប្រជាជន ដែលរងគ្រោះ។ សូមកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះ ដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។ សូមជូនពរបងប្អូនជនរួមជាតិជួបតែ សេចក្តីសុខ’៕

    Share This Post: