ព័ត៌មានជាតិ

បត់ថយក្រោយ ឡានជាប់ហ្គែរជ្រុលបុកបង្កាន់ដៃដងទង់ព្រះអង្គដងកើ ហើយបើកទៅមុខវិញស្ទុះទៅបុករូបចម្លាក់ក្បាលនាគទៀត បាក់បែកខូចខាតអស់ជាច្រើន

BY
Khmernote Media
October 20, 2020

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត LEXUS RX300 បត់ថយក្រោយ តែជាប់ហ្គែរក៏ជ្រុលទៅបុកបង្កាន់ដៃដងទង់ព្រះអង្គដងកើ បណ្ដាលឲ្យបាក់បែកខូចខាត ហើយក៏បើកទៅមុខវិញក៏ស្ទុះទៅបុករូបចម្លាក់ក្បាលនាគ បាក់បែកខូចខាតអស់ជាច្រើនទៀត បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ចុះមកឃាត់អ្នកបើកបរបានភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២:៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចព្រះអង្គដងកើ មុខព្រះបរមរាជវាំង ផ្លូវស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសម្ដីសន្តិសុខសាលាខណ្ឌដូនពេញ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា នៅមុនពេលកើតហេតុ ខណៈពេលរូបគាត់កំពុងសម្រាក នៅក្បែរកន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2N-8591 ដែលបើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវស៊ីសុវត្ថិ ទិសដៅពីត្បូងមកជើង មកដល់ចំណុចកើតហេតុខាងលើ បានបត់ថយក្រោយ តែជាប់ហ្គែរក៏ជ្រុលឡើងលើចិញ្ចើមផ្លូវទៅបុកបង្កាន់ដៃដងទង់ព្រះអង្គដងកើ បណ្ដាលឲ្យបាក់បែកខូចខាត ហើយក៏បើកទៅមុខវិញក៏ស្ទុះទៅបុករូបចម្លាក់ក្បាលនាគ បាក់បែកខូចខាតអស់ជាច្រើនទៀត បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ចុះមកឃាត់អ្នកបើកបរបានភ្លាមៗផងដែរ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលជ័យជំនះ ចុះមកអន្តរាគមន៍ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌដូនពេញ ចុះពិនិត្យមើលនិងធ្វើការវាស់វែងតែម្ដង។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌដូនពេញ នាំយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំដោះស្រាយតាមច្បាប់ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: