PR

វៃហាំង តួអង្គ រាជ ក្នុងរឿងពណ៌ជីវិត ចេញឈុតដំបូងភ្លាម ទាក់ចិត្តហ្វេនឲ្យជាប់ចិត្តខ្លាំង

BY
Liny Chan
October 20, 2020

ខ្សែភាពយន្តភាគថ្មី រឿង ពណ៌ជីវិត ដែលទើបតែបង្ហាញវត្តមានភាគដំបូងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បានធ្វើឲ្យទស្សនិកជន តាមដានជក់ចិត្តយ៉ាងខ្លាំង ជាពិសេស ពីសមត្ថភាពនៃការសម្តែងរបស់តួអង្គនីមួយៗនៅក្នុងសាច់រឿង។

លោក ខាត់ វ៉ៃ ហាំង ដែលត្រូវបានគ្រងតំណែងជាតួអង្គ រាជ និស្សិតរូបសង្ហា ដែលមានមន្តស្នេហ៍ជាប់ចិត្តទៅលើមនុស្សស្រីជាច្រើនដែលបានឃើញ។ ជាមួយនឹងឈុតឆាកនៃភាគដំបូងនេះដែរ វ៉ៃ ហាំង ត្រូវបានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ជានិស្សិត ដែលបានផ្លាស់មករៀននៅសាកលវិទ្យាល័យថ្មីមួយទៀត។ និស្ស័យបានកើតឡើង ស្របពេលដែលនីកា ក៏ជានិស្សិតស្រីម្នាក់រៀននៅសាលានោះផងដែរ។ ពួកគេ បានជួបគ្នាដោយមិនមានការព្រៀងទុក ហើយក៏រាប់អានគ្នា ក្លាយជាមិត្តរួមថ្នាក់ ប៉ុន្តែអ្វីដែលជាការចាប់ផ្តើមនូវចំណងបញ្ហានោះ មិត្តភក្កិស្រីរបស់នីកាម្នាក់ទៀត ។ នាងហាក់ដូចជា មានចិត្តចាប់អារម្មណ៍ទៅលើ រាជ ផ្ទុយពីក្រសែភ្នែករបស់រាជដែលតែងតែលួចសម្លឹងមើលដោយក្តីជាប់ចិត្តទៅលើនីកា។ មិត្តភាពទាំងបីនាក់ ចាប់ផ្តើមកើតឡើង ប៉ុន្តែរាជ ហាក់ដូចជា មានអារម្មណ៍គិតទៅលើនីកា លើសពីមិត្តភក្តិទៅទៀត។ ក្នុងឈុតជាឯកសណ្ឋាននិស្សិត ដែលនឹងជិតបញ្ចប់ការសិក្សារហើយនោះ រាជ គឺជាបុរសដែលពោរពេញដោយចំណេះដឹង ទាំងសីលធម៌ក្នុងខ្លួន និងមានការចែករំលែកទៅឲ្យមិត្តភក្តិនៅជុំវិញខ្លួនគេថែមទៀតផង។ ទោះជាយ៉ាងនេះក្តី នីកា ដែលជាមនុស្សស្រីសុភាពរាបសារ មិនសូវនិយាយស្តីច្រើន នាងនៅតែមិនអាចនឹងប្រឈមុខចំពោះក្រសែភ្នែករបស់បុរសនិស្សិតសង្ហារូបនេះបានឡើយ។

នៅភាគបន្ទាប់ទៀតនេះ ទស្សនិកជន នឹងបានទស្សនាសាច់រឿង ដែលជាចំណងឈានទៅរកស្នេហាត្រីកោណ រវាង រាជ នីកា និងមិត្តភក្តិស្រីរបស់នាង។ តើពួកគេ នឹងឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ នៅក្នុងភាពជាយុវវ័យនោះ? ហើយសាច់រឿងទៅជាយ៉ាងណា ទើបចុងក្រោយ អ្នកដែលត្រូវរងទឹកភ្នែក បែរជា នីកា ជាមនុស្សស្លូតត្រង់ទៅវិញ? ទាំងអស់នេះ នឹងបកស្រាយនៅក្នុងរឿង ពណ៌ជីវិត ដែលកំពុងតែមានវត្តមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕ សូមទស្សនាវីដេអូខាងក្រោម៖

រឿង ពណ៌ជីវិត ឈុតខ្លីៗភាគ១ | ផ្សាយ ចន្ទ ដល់ សុក្រ | ម៉ោង ៧ យប់

កុំភ្លេចណាប្រិយមិត្តរឿង ពណ៌ជីវិត ចាក់ផ្សាយចាប់ពីយប់នេះហើយនៅម៉ោង ៧ យប់រៀងរាល់ថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ៧ យប់

Posted by PNN Drama Fan Club on Wednesday, 14 October 2020

Share This Post: