សិល្បៈ

ឌី សូនីតា មានផ្ទៃពោះជិតគ្រប់ខែ មិនទាន់រៀបការ ទើបបង្ហាញការពិត និងសុំទោសមហាជនចំពោះកំហុសឆ្គង ព្រោះខ្លួនជាតារា តែនាងមានហេតុផលរបស់ខ្លួន

BY
Khmernote Media
October 20, 2020

តារាសម្តែងល្បីឈ្មោះគឺកញ្ញា ឌី សូនីតា បានទម្លាយរឿងពិតរបស់ខ្លួនខណៈដែលនាងមិនទាន់រៀបការស្រាប់តែមានផ្ទៃពោះជិតគ្រប់ខែទៅហើយ និងបានលាក់បាំងពីមហាជនអស់រយៈពេលយ៉ាងយូរ។ តារាសម្តែងរូបស្រស់ម្នាក់នេះ មានផ្ទៃពោះជាមួយនឹងលោក អេឡេចហ្សូរ៉ា ដែលជាតារាសម្តែងដូចគ្នា ហើយនាងក៏បានសុំទោសដល់មហាជនចំពោះការមានផ្ទៃពោះទាំងមិនទាន់រៀបការ ព្រោះខ្លួនជាតារា ជាមនុស្សរបស់មហាជន។

ឌី សូនីតា បានរៀបរាប់ថា៖ “នេះគឺជាវីដេអូជាផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថានឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះ នាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់មិនថាក្នុងស្រុករឺក្រៅស្រុកយោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ។ មូលហេតុនិងហេតុផលនៃរឿងនាងខ្ញុំបានបកស្រាយនៅក្នុងវីដេអូនេះអស់ហើយ សង្ឃឹមថាកាដុងនឹងនៅតែជាមនុស្សម្នាក់នៅក្នុងចិត្តបងប្អូន ជាមនុស្សដែលបងប្អូនតែងតែអោយតម្លៃនិងជាតារាម្នាក់ដែលធ្វើអោយបងប្អូនសើចសប្បាយរីករាយរហូតទៅ។ សូមទោសហើយក៏អរគុណដល់ពុកម៉ែបងប្អូនដែលអធ្យាស្រ័យ #Smile #comming# #soon-“។ សូមទស្សនាវិដេអូរបស់តារាសម្តែង ឌី សូនីតា ទាំងអស់គ្នា៖

Share This Post: