ព័ត៌មានជាតិ

ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពទឹកទនេ្លមេគង្គ

BY
Khmernote Media
October 20, 2020

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១រសៀល មុននេះបន្តិចក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពទឹកទនេ្លមេគង្គ ដោយក្នុងសេចក្តីប្រកាសព័ត៌មាននោះបានអោយដឹងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ភ្ជាប់នឹងវិសម្ពាធ ដែលបាននឹងកំពុងបន្តអូសបន្លាយពីលើកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី៤ ទៅ៦ថ្ងៃខាងមុខនេះ។ តែទោះជាយ៉ាងណាក្តីក្រសួងបានក៏បានបញ្ជាក់ថា កាហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ និងសូមអោយសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ៕

Share This Post: