សិល្បៈ

តារាកំប្លែង វ័យចំណាស់ តាចេក ត្រូវទឹកជំនន់វាយប្រហារ លិចផ្ទះនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

BY
Khmernote Media
October 20, 2020

តារាកំប្លែងវ័យចំណាស់ តាចេក ត្រូវបានជួបទុក្ខថ្មីមួយទៀតគឺទឹកជំនន់ជន់លិចផ្ទះរបស់ខ្លួនដែលមានទីតាំងនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នេះបើតាមការអោយដឹងពីលោក អ៉ឺម ជីវ៉ា ខណៈពេលលោកយកអំណោយទៅជូនតារាកំប្លែងរូបនេះ។ លោក អ៉ឹម ជីវ៉ា ក៏បានបង្ហោះសារនៅលើ Facebook របស់ខ្លួនថា៖

“អាណិតតារាកំប្លែង តាចេកណាស់ រងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់លិចផ្ទះ ហើយខ្ញុំបាទ និងក្រុមការងារ យកអំណោយមកជូនតារាកំប្លែង តាចេក ដែលរងគ្រោះដោយទឹកជំនន់ នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ! ផ្លូវលំបាកខូចឡាន ជាប់ត្រាក់ទ័រមិនសំខាន់ សំខាន់កម្លាំងចិត្តមុះមុត ទោះនេះជាអំណោយដែលចេញពីទឹកចិត្តផ្ទាល់ ទោះបីអំណោយវាមានតិចតួចតែជាទឹកចិត្តនឹករលឹកគ្នាមិនបោះបង់ចោលគ្នា ក្នុងនាមជាសិល្បករដូចគ្នា ជួយគ្នាក្នុងគ្រាមានអាសន្នទុក្ខលំបាក ស្តែងចេញពីការគោរពស្រលាញ់ដែលយើងគឺជាខ្មែរដូចគ្នាខ្មែរស្រលាញ់ខ្មែរ”៕

Share This Post: