ព័ត៌មានជាតិ

រកឃើញហើយ ម្ចាស់សំបុត្រថ្លែងអំណរគុណសរសេរដាក់ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេកជូនកងទ័ព , ម្ចាស់លិខិតនឹងត្រូវអនុញ្ញាតឱ្យជួបសម្តេចតេជោនៅថ្ងៃស្អែក

BY
Khmernote Media
October 20, 2020

កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងលិខិតមួយសន្លឹកដ៏សែនមានអត្ថន័យ ដែលពលរដ្ឋនៅក្នុងភូមិគោកកថិន ឃុំគោកកថិន ស្រុកថ្មពួក បានដាក់វិចខ្វប់ជាមួយបាយស្លឹកចេក ហើយចែកជូនកងទ័ព ដែលចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ ដោយមានអត្ថន័យថា «ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទាហានដែលបានជួយសង្គ្រោះប្រជាជន នៅឃុំគោកកឋិនទូទាំងភូមិ។ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់»។

ក្រោយសំបុត្រនោះត្រូវបានចែកចាយយ៉ាងច្រើនោះ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យស្វែងរក អ្នកសរសេរលិខិតថ្លែងអំណរគុណដាក់ ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេក ជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។ យោងតាមការបញ្ជាក់ពី កងពលតូចថ្មើរជើងលេខ៥១ បានឲ្យដឹងថា ម្ចាស់លិខិតនោះត្រូវបានរកឃើញហើយ ម្ចាស់លិខិតនឹងត្រូវអនុញ្ញាតឱ្យជួបសម្តេចតេជោនៅថ្ងៃស្អែក៕

Share This Post: