ព័ត៌មានជាតិ

ល្ងាចមិញនេះ អ្នកភូមិប្រទះឃើញ កូនក្រពើមួយក្បាល នៅក្រោយផ្ទះក្បែរអូរ ជាប់ជើងភ្នំ ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ

BY
Khmernote Media
October 20, 2020

ក្រុងព្រះសីហនុ-មុននេះយោងតាមហ្វេសបុករបស់លោកពូហ៊ុយ ប៊ុនឡេង អ្នកសារព័ត៌មានល្បីឈ្មោះនៅខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ព្រលប់ថ្ងៃទី២០តុលា២០២០នេះ អ្នកភូមិប្រទះឃើញ កូនក្រពើមួយក្បាល មានទម្ងន់ប្រហែល ៦ គីឡូក្រាម នៅក្រោយផ្ទះក្បែរអូរ ជាប់ជើងភ្នំ ម្តុំខាងក្រោយមន្ទីរព័ត៍មានខេត្ត ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ ។ បើតាមពលរដ្ឋថា កូនក្រពើនេះទំនងជាកូនក្រពើ រួចចេញពីកន្លែងចិញ្ចឹមណាមួយ ពេលភ្លៀងច្រើនប៉ុន្មានថ្ងៃកន្លងមកនេះ។ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ លោកពូហ៊ុយ ប៊ុនឡេង

Share This Post: