PR

Himalayan ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរជាប្រចាំថ្ងៃ និងគ្រប់ស្ថានភាពផ្លូវ

BY
Liny Chan
October 21, 2020

តើម៉ូតូប្រភេទមួយណា ដែលអ្នកកំពុងធ្វើដំណើរទៅធ្វើការ ខណៈពេលដែលផ្លូវត្រូវបានជន់លិច?

ស្ថានភាពនៅក្នុងទីក្រុងភ្នំពេញកាន់តែអាក្រក់ទៅៗ ដោយសារតែកម្រិតទឹកភ្លៀងដ៏កម្របំផុតនៅក្នុងខែតុលា។ រឿងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយពេលនេះប្រជាជនកំពុងត្រៀមសម្រាប់អ្វីដែលអាក្រក់បំផុត នៅពេលដែលព្យុះត្រូពិកពីរកំពុងវាយប្រហារប្រទេសម្តងទៀត។

បញ្ហាទាំងនេះបាននាំឱ្យមានទឹកជំនន់ភ្លាមៗ ដែលរារាំងដល់ការធ្វើដំណើរ ហើយប្រសិនបើអ្នកជាម្ចាស់ម៉ូតូអ្នកនឹងដឹងថាខ្លួនអ្នកត្រូវបានរាំងស្ទះអស់រយៈពេលជាច្រើននាទី ឬច្រើនម៉ោង។ លើសពីនេះម៉ូតូរបស់អ្នកក៏ត្រូវជន់លិច ដែលអាចនាំឱ្យអ្នកត្រូវចំណាយខ្ពស់ណាស់ ក្នុងការជួសជុលម៉ាស៊ីនឡើងវិញ។

នៅពេលអ្នកជិះម៉ូតូដែលមាន​កង់តូចៗ (scooter) អ្នកអាចនឹងដួលទាំងគ្មានជំហរ ព្រោះកង់ម៉ូតូតូចមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឆ្លងកាត់ឧបសគ្គធំៗឡើយ។ ម៉ាស៊ីនក៏ទទួលរងផលប៉ះពាល់ជាញឹកញាប់ ហើយសូម្បីតែអាគុយក៏អាចប៉ះពាល់ដែរ។ ប៉ុន្តែដើម្បីជំនះនឹងឧបសគ្គធំៗទាងនេះ ប្រភេទម៉ូតូប្រណាំង enduro គឺល្អ ប៉ុន្តែម៉ូតូប្រភេទនោះមិនងាយស្រួលក្នុងការជិះទេ។

ទោះយ៉ាងណា Royal Enfield បានផលិតប្រភេទម៉ូតូកូនកាត់មួយ គឺ Himalayan ដែលល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរជាប្រចាំថ្ងៃ និងការបំពាក់សម្រាប់ជិះនៅលើស្ថានភាពផ្លូវដែលពិបាកបំផុត និងប្រភេទ off-road ។ ម៉ាស៊ីនដ៏មានថាមពលរបស់ម៉ូតូនេះនឹងមិនរលត់ពេលចូលទឹកនោះទេ ហើយការបំពាក់បំពង់ស៊ីម៉ាំងគឺខ្ពស់ផុតពីទឹក ដោយមិនបាច់ភ័យព្រួយខ្លាចទឹកចូល ហើយអ្នកនឹងអាចបន្តជិះទៅមុខទៀតបាន ទោះបីមានទឹកកម្រិតខ្ពស់ក៏ដោយ។

ជាមួយគ្នានេះគម្លាតនៃបាតតួម៉ាស៊ីនមកដី គឺ ២២០ មីល្លីម៉ែត្រ ខ្ពស់ជាងម៉ូតូ (scooter) រឺ ម៉ូតូធម្មតានៅលើទីផ្សារផងដែរ។ ភាពងាយស្រួលក្នុងការទប់ជំហរ និងធ្វើឲ្យអ្នកកាន់តែងាយមើលឃើញពីឧបសគ្គ ហើយជើងរបស់អ្នកនឹងមិនងាយប៉ះទឹកនោះទេ។ ចំណុចចុងបញ្ចប់គឺ ផ្នែកខាងមុខនៃម៉ូតូ គឺដំណើរការល្អលើសពីការរំពឹងទុក ទោះបីជាអ្នកឆ្លងកាត់ឧបសគ្គ ឬ ជិះចូលទៅក្នុងជង្ហុកធំៗដោយមិនបានដឹងមុនក៏ដោយ វានឹងមិនប៉ះពាល់ដល់ស្ថេរភាព និងតុល្យភាពរបស់អ្នកឡើយ។ អ្នកអាចគ្រប់គ្រងម៉ូតូរបស់អ្នកដោយសុវត្ថិភាព ហើយនៅតែបន្តមានសន្ទុះទៅមុខ សូម្បីតែក្នុងល្បឿនយឺតក៏ដោយ។ ហើយនៅពេលដែលអ្នកជិះនៅលើផ្លូវដីវិញម្ដង អ្នកនឹងអាចរីករាយនឹងការជិះរបស់អ្នក ហើយបង្កើនល្បឿនទៅដល់គោលដៅរបស់អ្នក។

ចែកចាយដោយក្រុមហ៊ុន TF Motors , Royal Enfield មានលក់នៅភ្នំពេញ នៅអាគារ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី អ្នកអាចទទួលបានប្រភេទម៉ូតូកូនកាត់ Himalayan ដោយគ្រាន់តែចំណាយតិចជាង ៥,០០០ ដុល្លារ។ តម្លៃដែលមិនធ្លាប់មានសម្រាប់កង់ដែលមានគុណភាពបែបនេះពីម៉ាកប្រវត្តិសាស្រ្ត និងជាមួយនឹងសមត្ថភាពដ៏ពិសេសនេះ ហើយ​តម្លៃនេះក៏ជាតំលៃល្អបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ៕

Share This Post: