ព័ត៌មានជាតិ

អាជ្ញាធរមីន អំពាវនាវឲ្យពលរដ្ឋនៅតំបន់រងគ្រោះទឹកជំនន់ ប្រុងប្រយ័ត្នមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយសារហូរច្រោះដីរសាត់តាមទឹក

BY
Khmernote Media
October 21, 2020

យោងតាមការសង្កេតតាមដាន និងព្យាករណ៍អាកាសធាតុ ដែលបានបង្ហាញដោយក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបមកលើព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរទូទាំងប្រទេស ដែលធ្វើឲ្យខេត្តមួយចំនួនកំពុងរងឥទ្ធិពលទឹកភ្លៀងបង្កជាទឹកជំនន់ដូចជាខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន។

ក្នុងពេលនិងក្រោយពេលទឹកជំនន់ មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនត្រូវបានប្រទះឃើញ ដោយសារការហូរច្រោះដី រសាត់មកពីតំបន់ដែលមានមីនប្រឆាំងមនុស្ស មីនប្រឆាំងរថក្រោះ និងសំណល់ជាតិផ្ទះពីសង្គ្រាមជាច្រើនប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានណែនាំវិធានការណ៍ចំនួន០៦ចំនុច ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដោយសារមីនដូចខាងក្រោម៖

Share This Post: