ព័ត៌មានជាតិ

ទប់ទឹកភ្នែកសឹងមិនបាន! ភរិយារបស់ Chef រិទ្ធី ធ្លាប់បង្ហោះសារដ៏កម្សត់បែបនេះ មុនពេលស្វាមីទទួលមរណៈភាព

BY
Khmernote Media
October 21, 2020

កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយទទួលដំណឹងថា លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែល​ជា​គណៈកម្មការ​មួយរូបនៅ​ក្នុង​កម្មវិធី Master Chef Khmer បានទទួលមរណៈភាព។ លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី គឺជា​គណៈកម្មការដ៏ល្បីមួយរូប​នៅ​ក្នុង​កម្មវិធី Master Chef Khmer ត្រូវបានមហាជនស្គាល់ស្ទើរគ្រប់គ្នា ហើយមរណៈភាពរបស់លោកបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក្តីចំពោះមរណៈភាពរបស់លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺសួតធ្ងន់ធ្ងរ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលលោកស៊ូ សោ​ភណ្ឌ​រិ​ទ្ធី បានទទួលមរណៈភាព គេធ្លាប់ឃើញភរិយារបស់ Chef រិទ្ធី បានបង្ហោះសារដ៏រំជួលចិត្តកាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅថា “សូម​ផលបុណ្យដែរពួកខ្ញុំបានសាងនឹងបន្តអោយពួកខ្ញុំរស់នៅជាមួយគ្នាបានយូរអង្វែង🙏🙏🙏” និងបង្ហោះសារមួយឃ្លាទៀតកាលពីយប់មិញ ក្រោយពេលស្វាមីលាចាកលោក ថា “យេីងបែកគ្នារហូតហេីយ😭😭😭”៕

Share This Post: