សិល្បៈ

តារាចម្រៀងរ៉េបជើងចាស់ ពូឃ្លាំង បានបង្ហោះចាក់ដោតមួយឃ្លា ក្រោយទទួលដំណឹងថា Chef រិទ្ធីលាចាកលោក

BY
Khmernote Media
October 21, 2020

កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មហាជនជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែល​ជា​គណៈកម្មការ​ដ៏ល្បីមួយរូបនៅ​ក្នុង​កម្មវិធី Master Chef Khmer បានទទួលមរណៈភាព។ មរណៈភាពរបស់លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺសួតធ្ងន់ធ្ងរ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយទទួលបានដំណឹងដ៏សោកសៅនេះ ពូឃ្លាំង ដែលជាតារារ៉េបជើងចាស់ដ៏ល្បីឈ្មោះ បានបង្ហោះនៅលើគណនីរបស់លោកថា “គេថាមនុស្សកេីតស្លាប់ជារឿងធម្មតា! តែបេីអ្នកនោះជាមនុស្សសំខាន់សំរាប់អ្នកណា​ អ្វីដែលធម្មតានឹងក្លាយជាសោកស្តាយ​ដក់ក្នុងចិត្តអ្នកនោះ បងប្រុស(Chef)ខ្ញុំមិនទាន់បានហូបម្ហូបបងប្រុសផ្ទាល់ដៃផង🙏😢 សូមចូលរួមរំលែកទុក្ខ​ គ្រួសារបងប្រុសផង”៕

 

Share This Post: