PR

ព្រះនាងតូច នរោត្តម ជេនណា ក្លាយជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន ម៉ារីរីហ្គល “Marie Regal” ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន KHM Distribution

BY
Liny Chan
October 21, 2020

ក្រុមហ៊ុន KHM Distribution មានសេចក្តីសោមន្សរីករាយ សូមប្រកាសជាផ្លូវការថា ព្រះនាងតូច នរោត្តម ជេនណា ជារាជទូតសុឆន្ទះរបស់ក្រុមហ៊ុន ម៉ារីរីហ្គល “Marie Regal” ប្រចាំប្រទេសកម្ពុជា ដែលជាម៉ាកនំមួយដ៏ល្បីល្បាញប្រចាំគ្រួសារប្រជាជនឥណ្ឌូនេស៊ី ដែលមានដើមកំណើតនៅក្នុងប្រទេស ឥណ្ឌូនេស៊ី ចាប់តាំងពីឆ្នាំ១៩៥២ ដែលបានឆ្លងកាត់ជាច្រើនជំនាន់មកហើយ​ ។

ព្រោះជានំដ៏ឆ្ងាញ់ប្រចាំគ្រួសារ ។ ក្រុមហ៊ុន KHM Distribution ពិតជារីករាយក្នុងការនាំចូលផ្តាច់មុខនូវនំ នំ​ម៉ារីរីហ្គល “Marie Regal” មកកាន់ទីផ្សារប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះយើងមានដៃគូរចែកចាយលក់ ដែលលោកអ្នកអាចរកទិញបាននៅផ្សារទំនើបធំៗដូចជា ​៖ Makro, Fair Plus, Lucky , Circle K , Chip Mong និងផ្សារទំនើបធំៗដទៃទៀត។ នំ​ម៉ារីរីហ្គល “Marie Regal”​ មានច្រើនជម្រើសដូចជា៖ រសជាតិដើម កញ្ចប់តូច 25ក្រាម ដុំ Roll 120ក្រាម នឹងកំប៉ុងតូច 550ក្រាម
នំរសជាតិដើមញ៉ាំឆ្ងាញ់បំផុតជាមួយកាហ្វេនៅពេលព្រឹក ហើយក៏ល្អសម្រាប់មនុស្សពេញវ័យ អ្នកធ្វើការ និងសម្រាប់កុមារញ៉ាំជាមួយទឹកដោះគោមុនពេលទៅសាលា។

ក្រៅពីរសជាតិដើម នំ​ម៉ារីរីហ្គល “Marie Regal”​ ក៏មានរសជាតិថ្មីគឺ ‘’MarieDuo’’ ជាប្រភេទនំក្រេមឆ្ងាញ់ នឹងលក់ដាច់លេខមួយនៅឥណ្ឌូនេស៊ី ក្នុងនោះមានរសជាតិដូចជា ៖ រសជាតិ សណ្តែកដី សូកូឡា នឹងវ៉ាន់នីឡា ដែលមានកញ្ចប់តូចៗទម្ងន់ ២០ក្រាម ងាយស្រួលដាក់ក្នុងកាបូបទៅសាលា ឬ ទៅធ្វើការ។

ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន KHM​ Distribution នឹងពង្រីកការចែកចាយបន្ថែមទៅដល់អ្នកលក់រាយ និងអ្នកបោះដុំអោយបានគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ដើម្បីលោកអ្នកងាយស្រួលក្នុងការរកទិញបាននៅជិតផ្ទះរបស់លោកអ្នក ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់ជាវទៅលក់បន្ត លោកអ្នកអាចធ្វើការទំនាក់ទំនងយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 085 85 2020 /087 81 2323 សម្រាប់ព័ត៌មានថ្មីៗអំពីនំ​ម៉ារីរីហ្គល “Marie Regal” សូមចូលទៅកាន់គេហទំព័រហេស្វបុកផេកផ្លូវការរបស់ក្រុមហ៊ុន @Regalbiscuitskh ។

Share This Post: